ចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិមានជ័យនិងក្រុមហ៊ុនEast-West Seed

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធី ការចុះអនុស្សរណៈយោគយល់គ្នារវាង សាកលវិទ្យាល័យជាតិមានជ័យ និងក្រុមហ៊ុន East-West Seed ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ។ការអនុស្សរណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណង (១)ជ្រើសរើសនិស្សិតដែលមានសមត្ថភាពនិងនិស្សិតសកម្មដើម្បីបញ្ជូនទៅធ្វើការស្រាវជ្រាវ (២)ដើម្បីផ្សព្វផ្សាយពីបច្ចេកទេសដាំដុះបន្លែសុវត្ថិភាពដល់កសិករនិងសហគមន៍ ដោយរៀបចំសួនបន្លែបង្ហាញនៅក្នុងបរិវេណសិក្សាពិសោធន៍របស់សាកលវិទ្យាល័យជាតិមានជ័យ (៣) សម្របសម្រួលដល់និស្សិតដែលបានចុះហាត់ការជាមួយក្រុមហ៊ុននិងឱកាសការងារដល់និស្សិតដែលបញ្ចប់ការសិក្សា (៤)រៀបចំគម្រោងសិក្សាស្រាវជ្រាវរួមគ្នារវាងសាកលវិទ្យាល័យ និងក្រុមហ៊ុន។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *