ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤

ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញជាអធិបតីក្នុងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation» ក្នុងគោលបំណងរំលេចសក្តានុពល និងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងនៃស្រ្តី និងក្មេងស្រី នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជា។ ទិវាអន្តរជាតិនារីត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា នៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំ ក្នុងគោលបំណង បន្តរំលេចតម្លៃនិងលើកកម្ពស់ដល់នារីទាំងអស់ក្នុងពិភពលោក ដែលអាចទទួលបានសិទ្ធិគ្រប់យ៉ាងពេញលេញដូចបុរសដែរ រួមមានការគោរពស្ត្រី ស្រលាញ់ស្ត្រី ការលើកកម្ពស់ស្ត្រីក្នុងសេដ្ឋកិច្ច ការងារនយោបាយនិងការចូលរួមកិច្ចការក្នុងសង្គម រហូតដល់គេចាត់ទុកស្ត្រីជាមាតានៃពិភពលោក។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *