មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

សូមស្វាគមន៍! ក្នុងនាមខ្ញុំតំណាងឲ្យ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យជាតិមានជ័យ មានសេចក្ដីរីករាយបង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលមានជំនាញអភិវឌ្ឍន៏កម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃ និងការគ្រប់គ្រងបណ្តាញកុំព្យូទ័រ ដែលមានតម្រូវនៅលើពិភពលោកទៅតាមការកើនឡើងនៃវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុងមានសក្ដានុពលយ៉ាងខ្លាំងក្លានៅលើនាពេលបច្ចុប្បន្ននេះ។
មហាវិទ្យាល័យបានអភិវឌ្ឍន៍កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញព័ត៌មានវិទ្យា សម្រាប់សិស្ស-និស្សិត សម្រាប់អាជីពការងារដែលមាននៅក្នុងមុខវិជ្ជារបស់យើងដោយផ្តោតទៅលើគុណតម្លៃដល់ការច្នៃប្រឌិតនិងការសិក្សាស្រាវជ្រាវបន្ថែមលើការសិក្សាទ្រឹស្តី ។ លក្ខណៈពិសេសនៃកម្មវិធីមហាវិទ្យាល័យសម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដើម្បីចូលរួមជាមួយការអប់រំវិជ្ជាជីវៈជាក់ស្តែងសម្រាប់បានវិជ្ជាជីវៈមួយក្នុងវិស័យព័ត៌មានវិទ្យា។
គ្រប់វិស័យការងារទាំងអស់មានតម្រូវការប្រើបច្ចេកវិទ្យាកុំព្យូទ័រនិងប្រព័ន្ធទូរស័ព្ទជាការចាំបាច់ ហេតុនេះបានវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា បានទទួលភាពជោគជ័យសម្រាប់ការប្រកួតប្រជែងដ៏ចាំបាច់មួយសម្រាប់មនុស្ស។ មហាវិទ្យាល័យយើង បានយល់ច្បាស់ពីតម្រូវការ ហើយបាននិងកំពុងធ្វើនិងបន្តរៀបចំកម្មវិធីសម្រាប់អភិវឌ្ឍន៍ពុទ្ធិ និង ជំនាញថ្មីដល់និស្សិតរបស់យើងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ តាមរយៈនេះយើងបានរួមចំណែកចែករំលែកធនធានដែលបានបណ្តុះបណ្តាលដើម្បីអភិវឌ្ឍប្រទេស តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់ ដើម្បីស្វែងរក ដំណោះស្រាយនិងបង្កើតស្នាដៃថ្មីសម្រាប់តម្រូវការរបស់សង្គមយើង។ ជាទីបញ្ចប់ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងកក់ក្ដៅចំពោះចំណាប់អារម្មណ៍របស់លោកអ្នកមកលើ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់យើង នឹងមកកទស្សនាបរិវេណសាកលវិទ្យាល័យ និងកន្លែងសិក្សានានា ដើម្បីស្វែងយល់អំពីឱកាសការសិក្សានៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អរគុណ!
លោក ហាក់ ធឿន
ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងក្លាយជាមហាវិទ្យាល័យដែលឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងតាមរយៈការស្រាវជ្រាវដើម្បីមានសមត្ថភាពចូលរួមចំណែកលើការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាពនៅក្នុងបរិបទសាកលភាវូបនីយកម្ម។

មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា មាន​បេសកកម្ម​ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និងការសិក្សាស្រាវជ្រាវ​លើវិស័យវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ដើម្បី​ធ្វើអោយនិស្សិតមាន​សមត្ថភាពចូលរួមលើវិស័យការងារអាជីពនានា​ក្នុង​សង្គម​ពេល​បច្ចុប្បន្ន​ និង​អនាគត ។

ដើម្បីពង្រឹងប្រសិទ្ធភាព និងធានានិរន្តរភាពការងារឱ្យកាន់តែប្រសើរមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​មានរចនាសម្ព័ន្ធគ្រប់គ្រង់អនុវត្តការងារដូចខាងក្រោម៖

ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាមាន២ ជំនាញ៖

 • ជំនាញ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ
 • ជំនាញ គ្រប់គ្រងបណ្តាញកុំព្យូទ័រ

គោលបំណង

កម្មវិធីសិក្សាអប់រំបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT រៀបចំឡើងដើម្បីផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពទាក់ទងទៅនឹងការបង្កើត Desktop App, Web App and Mobile App  ព្រមភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ ស្មារតីក្រុម មានការទទួលខុសត្រូវខ្ពស់ សម្រាប់ម្រើការងារនៅតាមស្ថាប័នរដ្ឋាភិបាល ឯកជន អង្គការ ឬជាអ្នកសហគ្រិនភាពលើអាជីវកម្មផ្ទាល់ខ្លួន។

លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

  • អ្នកសិក្សាអាចប្រើប្រាស់ជំនាញរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមស្ថាប័ននានា
  • អ្នកសិក្សាអាចក្លាយជាវិស្វករលើជំនាញអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រ ប្រូវស័រ និងទូរសព្ទដៃ
  • អ្នកសិក្សាអាចក្លាយជាអ្នកផ្ដល់ប្រឹក្សារកដំណោះស្រាយបញ្ហាប្រឈមគ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន
  • អ្នកសិក្សានឹងទទួលបានក្រមសីលធម៌វិជ្ជាជីវ និងជំនាញទំនាក់ទំនងដោយប្រសិទ្ធភាព និងស្មារតីជាក្រុមដើម្បីធ្វើការលើមុខជំនាញក្នុងបទដ្ឋានបច្ចេកទេស។

ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • បើកអាជីវកម្មដោយខ្លួនឯង ជំនាញអភិវឌ្ឍកម្មវិធី
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នក្នុងក្រសួងស្ថាប័នរដ្ឋាភិបាល
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល

កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតត្រូវសិក្សារយៈ  ៤ ឆ្នាំ និងទទួលចំនួនក្រេឌីត សរុប ១២៩ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី ការងារអនុវត្តជាក់ស្តែង និងសិក្សាពីចម្ងាយ។

គោលបំណង

កម្មវិធីសិក្សាអប់រំបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ Computer Networking Management រៀបចំឡើងដើម្បីផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពទាក់ទងទៅនឹងបណ្ដាញប្រព័ន្ធកំព្យូទ័រនិងគមនាគមន៍ ការរៀបចំក្នុងការតំឡើងនិងគ្រប់គ្រងបណ្តាញប្រព័ន្ធកំព្យូទ័រដោយមានសុវត្តិភាព ព្រមភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ ស្មារតីក្រុម មានការទទួលខុសត្រូវខ្ពស់​ សម្រាប់ម្រើការងារនៅតាមស្ថាប័នរដ្ឋាភិបាល ឯកជន អង្គការ ឬជាអ្នក   សហគ្រិន ភាពលើអាជីវកម្មផ្ទាល់ខ្លួន។

លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

កម្មវិធីថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវសមត្ថភាពទទួលបាន ចំណេះដឹង ជំនាញសម្រាប់ការងារនិងអាជីពដូចខាងក្រោម៖

  • អ្នកសិក្សាអាចប្រើប្រាស់ជំនាញរៀបចំបង្កើតនិងតំឡើងលើបណ្ដាញប្រព័ន្ធកំព្យូទ័រតាមស្ថាប័ននានា
  • អ្នកសិក្សាអាចមានសមត្ថភាពជំនាញប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធគ្រប់គ្រងបណ្ដាញកំព្យូទ័រ
  • អ្នកសិក្សាអាចក្លាយជាវិស្វករលើជំនាញបណ្ដាញកំព្យូទ័រ
  • អ្នកសិក្សាអាចក្លាយជាអ្នកផ្ដល់ប្រឹក្សារកដំណោះស្រាយបញ្ហាផ្នែកបណ្ដាញកំព្យូទ័ររបស់ស្ថាប័ន
  • អ្នកសិក្សានឹងទទួលបានក្រមសីលធម៌វិជ្ជាជីវ និងជំនាញទំនាក់ទំនងដោយប្រសិទ្ធភាព និងស្មារតីជាក្រុមដើម្បីធ្វើការលើមុខជំនាញក្នុងបទដ្ឋានបច្ចេកទេស។

ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ Computer Networking Management និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • បើកអាជីវកម្មដោយខ្លួនឯង ជំនាញ គ្រប់គ្រងបណ្ដាញកុំព្យូទ័រ
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នក្នុងក្រសួងស្ថាប័នរដ្ឋាភិបាល
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល

កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាញ Computer Networking Management និស្សិតត្រូវសិក្សារយៈ ៤ ឆ្នាំ និង​ទទួលចំនួនក្រេឌីត​​ សរុប ១២៩ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី និងការងារ អនុវត្តជាក់ស្តែង។

ធនធានសាស្រ្តចារ្យមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា