សាកលវិទ្យាល័យជាតិមានជ័យ សហការជាមួយក្រុមការងារ ស.ស.យ.ក. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងវិស័យមហាផ្ទៃ និងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថល សុវត្ថិភាពសាយប័រ និងការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI)» នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ លោក រិន រ៉ាវុធ ប្រធានផ្នែកយុវជន និងជាតំណាងក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងលោក សេង វិសិទ្ធិ អនុប្រធានក្រុមការងារ ស.ស.យ.ក. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងវិស័យមហាផ្ទៃ។
សិក្ខាកាមចំនួន ២១០ នាក់ បានទទួលចំណេះដឹង និងជំនាញសំខាន់ៗលើបច្ចេកវិទ្យាឌីជីថល សុវត្ថិភាពសាយប័រ និងការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ ដើម្បីត្រៀមខ្លួនសម្រាប់សង្គមឌីជីថលនាពេលអនាគត។









