ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រាសាទសកពូលសានៃសាធារណរដ្ឋកូរ៉េ

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៖ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រាសាទសកពូលសានៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ក្នុងគោលបំណងផ្តល់ជូននិស្សិតឆ្នើមនូវថវិកាអាហារូបករណ៍ដើម្បីគាំទ្រការសិក្សារបស់និស្សិតជំនាញភាសាកូរ៉េជារៀងរាល់ឆ្នាំ។ នៅក្នុងកម្មវិធីនេះផងដែរ លោកស្រី ខ្យង់ ញូន(Kyung Ryun)ប្រធានសង្ឃនៃប្រាសាទសពូលសានៃសាធារណរដ្ឋកូរ៉េប្រធានប្រតិភូសង្ឃនៃប្រាសាទសកពូលសា  បានប្រគល់ថវិកាសរុបចំនួន១០០០ដុល្លារ ដើម្បីរួមចំណែកក្នុងកិច្ចការងារអភិវឌ្ឍសាកលវិទ្យាល័យជាតិមានជ័យ និងបានប្រគល់ថវិកាអាហារូបករណ៍ជូនដល់និស្សិតឆ្នើមនិងនិស្សិតដែលមានជីវភាពលំបាក សរុបចំនួន៨រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *