បរិស្ថានសាកលវិទ្យាល័យ

សាកលវិទ្យាល័យជាតិមានជ័យ គឺជាសាកលវិទ្យាល័យមួយដែលមានទីតាំងនិងទីធ្លាធំទូលាយនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានកែលំអបន្ថែមដូជា ស្ថាបនាផ្លូវបេតុង ពីផ្លូវចូលរហូតដល់អគារសិក្សា និងជុំវិញអាគារសិក្សា មានសួនលម្អនៅផ្នែកខាងមុខអាគារសិក្សា ព្រមទាំងមានបណ្ណាល័យធំទូលាយដោយបានបំពាក់ម៉ាស៊ីនត្រជាក់នៅសានអានសៀវភៅសិក្សា អ៊ីនធើណេត មានសៀវភៅនិងឯកសារជាច្រើនប្រភេទឆ្លើយតបទៅនឹងការសិក្សាស្រាវជ្រាវរបស់សិស្សនិងនិស្សិត។

ចំណែកអគារសិក្សាក៏បានបំពាក់ម៉ាស៊ីនត្រជាក់ បំពាក់ម៉ាស៊ីនLCD វាំងនន និងបណ្តាញអ៊ីនធឺណិតតាមជួរអាការសិក្សា មានបន្ទប់កុំព្យូទ័រសម្រាប់និស្សិតសិក្សាអនុវត្តប្រើប្រាស់បន្ថែម។ ផ្នែកកសិកម្មក្នុងមន្ទីរពិសោធន៍មានឧបករណ៍គ្រប់គ្រាន់សម្រាប់និស្សិតសិក្សាការពិសោធន៍និងអនុវត្តន៍។

កម្រងរូបភាព