ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយដែលស្ថិតនៅក្នុងទីរួមខេត្តបន្ទាយមានជ័យ បានផ្តួចផ្តើមស្ថាបនាដោយ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅម៉ាល័យ ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ និងបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ ២០អនក្រ.បក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះដឹងជំនាញការស្រាវជ្រាវនិងនវានុវត្តន៍ប្រកបដោយឧត្តមភាពឆ្លើយតបតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។