សកលវិទ្យាល័យជាតិមានជ័យ (NMU) សហការជាមួយ Davao Del Sur State College (DSSC) បិទវគ្គ កម្មវិធី COIL Global Web Design ដែលជាកម្មវិធីសហការអន្តរជាតិ ដើម្បីបង្កើនបទពិសោធន៍សិក្សារវាងនិស្សិតកម្ពុជានិងហ្វីលីពីនក្នុងវិស័យបច្ចេកវិទ្យា

សកលវិទ្យាល័យជាតិមានជ័យ (NMU) សហការជាមួយ Davao Del Sur State College (DSSC) បិទវគ្គ កម្មវិធី COIL Global Web Design ដែលជាកម្មវិធីសហការអន្តរជាតិ ដើម្បីបង្កើនបទពិសោធន៍សិក្សារវាងនិស្សិតកម្ពុជានិងហ្វីលីពីនក្នុងវិស័យបច្ចេកវិទ្យា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមគណៈអធិបតី ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិមានជ័យ (NMU) និង លោកស្រីបណ្ឌិត Augie E. Fuentes ប្រធាន Davao Del Sur State College (DSSC) នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៦ ព្រមទាំងមានប្រគល់វិញ្ញាបនបត្រនៃការសិក្សា តាមប្រព័ន្ធអនឡាញ។
តាមរយៈកម្មវិធីនេះនិស្សិតពីកម្ពុជា និងហ្វីលីពីន បានមានឱកាសរៀនសូត្រ ចែករំលែកចំណេះដឹង បង្កើតគម្រោងឌីជីថល និងបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការរចនាដំណោះស្រាយឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងបរិយាបន្ន តាមក្រុមនីមួយៗនៃសាកលវិទ្យាល័យទាំងពីរ។
កម្មវិធីនេះក៏ជាសមិទ្ធផលសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាង NMU និង DSSC ក្រោមស្មារតីនៃអនុស្សរណៈយោគយល់គ្នា (MOU) ដែលបានបើកឱកាសឱ្យស្ថាប័នទាំងពីរបន្តពង្រឹងភាពជាដៃគូក្នុងវិស័យអប់រំផ្នែក បច្ចេកវិទ្យា និងវប្បធម៌ ។
សូមអបអរសាទរចំពោះសាស្ត្រាចារ្យ គ្រូបង្រៀន និងនិស្សិតទាំងអស់ដែលបានចូលរួមនិងបញ្ចប់កម្មវិធី COIL Global Web Design ដោយជោគជ័យ។ នេះមិនមែនជាការបញ្ចប់ទេ ប៉ុន្តែជាការចាប់ផ្តើមនៃកិច្ចសហការថ្មីៗបន្ថែមទៀតរវាង NMU និង DSSC ក្នុងពេលអនាគត។
 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *