ទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យពេជចាប៊ុនរ៉ាចាផាត់

គណៈប្រតិភូនៃក្រុមការងារស្រាវជ្រាវ មកពីមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ និងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា នៃសាកលវិទ្យាល័យជាតិមានជ័យ ដឹកនាំដោយលោក ហ៊ឹល សុធា សាកលវិទ្យាធិការរង តំណាង ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី “The Technology and knowledge Transfer from Research and Development of Dried Longan Products Through the BCG Business Model to Promote International Research and Project Collaboration” ដែលរៀបចំដោយសាកលវិទ្យាល័យពេជចាប៊ុនរ៉ាចាផាត់។

កម្មវិធីនេះជាការសិក្សានិងចែករំលែកចំណេះដឹងផ្តោតលើ៖

១.ការបង្កើតឧបករណ៍សម្ងួតកែច្នៃអាហារពីស្រស់ទៅជាស្ងួតមានគុណភាពល្អ រក្សាបាននូវពណ៌ដូចដើម   និងទុកបានរយៈពេលយូរចាប់ពី៦ខែទៅមួយឆ្នាំដោយប្រើប្រាស់ថាមពលសូឡា និងអគ្គិសនីរួមគ្នា។

២.ការធ្វើទស្សនកិច្ចសិក្សាលើការផលិតចំណីធម្មជាតិ និងការបង្កាត់ពូជត្រីប្រកបដោយស្តង់ដាដោយប្រើ       ប្រាស់វិធីសាស្ត្រកសិកម្មឆ្លាតវៃ ការបង្កើតជាលិការុក្ខជាតិ និងការដាំដុះនៅកសិដ្ឋាន ការផ្សារភ្ជាប់បច្ចេក       វិទ្យានិងកសិកម្ម និងការកែច្នៃអាហារជាតិ តំបន់ និងអន្តរជាតិ ។

៣.បន្ថែមពីនេះទៀតគណៈប្រតិភូក៏បានទទួលកិច្ចស្វាគមន៍ និងពិភាក្សាការងារជាមួយសាកលវិទ្យាធិការ  គណៈគ្រប់គ្រងនៃសាកវិទ្យាល័យពេជចាប៊ុនរ៉ាចាផាត់  ដោយបានគាំទ្រឱ្យមានកិច្ចពិភាក្សាលម្អិតបន្ថែមលើការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនិងពង្រឹងកិច្ចសហការតាមរយៈធ្វើដោយធ្វើសកម្មភាពជាមួយគ្នាលើ៖

  • ការអនុវត្តគម្រោងស្រាវជ្រាវ
  • ការផ្លាស់ប្តូរនិស្សិត ការផ្លាស់ប្តូរគ្រូ
  • ស្នើសុំការគាំទ្រធនធានសាស្ត្រាចារ្យសម្រាប់ការបើកដំណើរការបរិញ្ញាបត្រភាសាថៃ
  • ការគាំទ្រជំនាញកែច្នៃអាហារនិងការស្រាវជ្រាវបង្កើតឧបករណ៍
  • ការគាំទ្រកម្មវិធីអប់រំ ធនធានគ្រូបង្រៀននិងកម្មវិធីសិក្សារបស់និស្សិតជំនាះច្បាប់ ជំនាញរដ្ឋបាលសាធារណៈផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *