អតីតនិស្សិត ភាន់ សុភាក់ ជំនាញក្សេត្រសាស្ត្រ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ

អតីតនិស្សិត ឈ្មោះ ភាន់ សុភាក់ កំពុងសិក្សានិងអនុវត្តបច្ចេកទេសកសិកម្មនៅប្រទេសអ៊ីស្រាអែលប្រាប់ពីមូលហេតុជ្រេីសរេីសសាកលវិទ្យាល័យជាតិមានជ័យ
——————————————–
ខ្ញុំបាទ ភាន់ សុភាក់ ជាអតីតនិស្សិតជំនាន់ទី១១ ជំនាញក្សេត្រសាស្ត្រ មហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារនៃសាកលវិទ្យាល័យជាតិមានជ័យ។ មូលហេតុដែលខ្ញុំជ្រើសរើសរៀននៅសាកលវិទ្យាល័យជាតិមានជ័យ ព្រោះជាគ្រឹះស្ថានសិក្សារបស់រដ្ឋតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលធ្វើការចំណាយថវិកាតិចក្នុងការធ្វើដំណើរ និងការសិក្សា ហើយមានលោកគ្រូ អ្នកគ្រូសុទ្ធតែជាអ្នកមានជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងកំឡុងពេលសិក្សា។
បច្ចុប្បន្នខ្ញុំបាទកំពុងសិក្សា និងអនុវត្តបច្ចេកទេសកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ជាចុងក្រោយក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូដែលតែងតែយកចិត្តទុកដាក់ និងបង្រៀនដល់រូបខ្ញុំបាទរហូតដល់មានថ្ងៃនេះ។

សូមអរគុណ!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *