ទស្សនៈវិស័យនិងបេសកកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

ទស្សនៈវិស័យ

 មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងក្លាយជាមហាវិទ្យាល័យ​ដែលឈាន​មុខ​ក្នុងការ​បណ្តុះបណ្តាល​ធនធានមនុស្សផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងតាមរយៈការស្រាវជ្រាវ ​ដើម្បីមានសមត្ថភាពចូលរួមចំណែកលើ​ការអភិវឌ្ឍន៍ ប្រទេសជាតិ​ប្រកប​ដោយ​ចិរភាព​នៅ​ក្នុង​បរិបទ​សាកល​ភាវូបនីយកម្ម​ ។

បេសកកម្ម

 មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា មាន​បេសកកម្ម​ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ និងការសិក្សាស្រាវជ្រាវ​លើវិស័យវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ដើម្បី​ធ្វើអោយនិស្សិតមាន​សមត្ថភាពចូលរួមលើវិស័យការងារអាជីពនានា​ក្នុង​សង្គម​ពេល​បច្ចុប្បន្ន​ និង​អនាគត ។