សារពីព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

សូម​ស្វាគមន៍! ក្នុង​នាម​ខ្ញុំ​តំណាង​ឲ្យ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសាកលវិទ្យាល័យជាតិមានជ័យ  មាន​សេចក្ដី​រីករាយ​បង្ហាញ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលមានជំនាញ​អភិវឌ្ឍន៏កម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃ និងការគ្រប់គ្រងបណ្តាញកុំព្យូទ័រ ដែលមានតម្រូវនៅលើ​ពិភព​លោកទៅតាមការកើនឡើងនៃវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ដែលកំពុង​មានសក្ដានុពលយ៉ាង​ខ្លាំងក្លានៅ​លើ​នាពេល​បច្ចុប្បន្ននេះ។

មហាវិទ្យាល័យបានអភិវឌ្ឍន៍កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញព័ត៌មានវិទ្យា សម្រាប់សិស្ស-និស្សិត សម្រាប់អាជីពការងារដែលមាននៅក្នុងមុខវិជ្ជារបស់យើងដោយផ្តោតទៅលើគុណតម្លៃដល់ការច្នៃប្រឌិតនិងការសិក្សាស្រាវជ្រាវបន្ថែមលើការសិក្សាទ្រឹស្តី ។ លក្ខណៈពិសេសនៃកម្មវិធីមហាវិទ្យាល័យសម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដើម្បីចូលរួមជាមួយការអប់រំវិជ្ជាជីវៈជាក់ស្តែងសម្រាប់បានវិជ្ជាជីវៈមួយក្នុងវិស័យព័ត៌មានវិទ្យា។

គ្រប់​វិស័យ​ការងារទាំង​អស់មានតម្រូវ​ការប្រើបច្ចេកវិទ្យា​កុំព្យូទ័រនិង​ប្រព័ន្ធទូរស័ព្ទជាការ​ចាំបាច់ ហេតុនេះបានវិស័យ  បច្ចេកវិទ្យាព័ត៌មានវិទ្យា បានទទួល​ភាព​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ប្រជែង​ដ៏​ចាំ​បាច់​មួយ​សម្រាប់​មនុស្ស។  មហាវិទ្យាល័យយើង ​បាន​យល់​ច្បាស់​ពី​តម្រូវ​ការ ​ហើយ​បាន​និង​កំពុង​ធ្វើនិង​បន្ត​រៀប​ចំ​កម្មវិធី​សម្រាប់​អភិវឌ្ឍន៍​ពុទ្ធិ និង ជំនាញថ្មីដល់​និស្សិត​របស់​យើង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារការងារ។ តាម​រយៈ​នេះ​យើងបាន​រួម​ចំណែក​ចែក​រំលែក​ធនធាន​ដែល​បានបណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍ​ប្រទេស តាម​រយៈ​ការ​បណ្ដុះ​បណ្ដាល​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ដើម្បីស្វែងរក ដំណោះស្រាយ​និងបង្កើតស្នាដៃថ្មីសម្រាប់តម្រូវការរបស់សង្គមយើង។

ជា​ទី​បញ្ចប់​ យើង​ទាំង​អស់​គ្នា​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​កក់​ក្ដៅ​ចំពោះ​ចំណាប់​អារម្មណ៍​របស់​លោក​អ្នក​មក​លើ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់​យើង នឹងមកកទស្សនាបរិវេណសាកលវិទ្យាល័យ និងកន្លែងសិក្សានានា ដើម្បីស្វែងយល់អំពីឱកាសការសិក្សានៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អរគុណ!