កម្មវិធីបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ តាមរយៈការអប់រំផ្អែកលើលទ្ធផល

នៅថ្ងៃទី២៧–២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំការកម្មវិធីបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ តាមរយៈការអប់រំផ្អែកលើលទ្ធផល (Outcome-Based Education – OBE) ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមគណៈគ្រប់គ្រង ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង ការិយាល័យពាក់ពន្ធ័ ព្រមទាំងលោកគ្រូអ្នកគ្រូបង្រៀនទាំងអស់នៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការធ្វើបទបង្ហាញនិងពីសម្របសម្រួលពីនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះមានគោលបំណងពង្រឹង និងលើកកម្ពស់សមត្ថភាពមន្រ្តីអប់រំ និងគ្រូបង្រៀន ក្នុងការរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដារ Outcome-Based Education(OBE) ដោយផ្តោតសំខាន់ដូចជា (១)ការកំណត់ចក្ខុវិស័យ និងបេសកកម្ម (Vision & Mission), (២)ការរៀបចំគោលបំណងអប់រំកម្មវិធី (PEOs), (៣) លទ្ធផលសិក្សាកម្មវិធី (PLOs), (៤) លទ្ធផលសិក្សាមុខវិជ្ជា (CLOs), (៥)និងការគណនាពេលវេលាសិក្សារបស់និស្សិត (Student Learning Time – SLT) ព្រមទាំងការអនុវត្តសរសេរ និងបង្ហាញលទ្ធផលជាក្រុមតាមមហាវិទ្យាល័យ។
សកម្មភាពនេះបានបង្ហាញថា សាកលវិទ្យាល័យជាតិមានជ័យ បានបន្តនិងប្តេជ្ញាចិត្តលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងជាតិ។
នៅក្នុងដំណើរការនៃកម្មវិធីបណ្តុះបណ្តាលនេះ ឯកឧត្តមសាកលវិទ្យាធិការ បានលើកឡើងពីសារៈសំខាន់នៃការអភិវឌ្ឍកម្មវិធីសិក្សាផ្អែកលើលទ្ធផល ដើម្បីធានាគុណភាពអប់រំ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើនប្រកបដោយចីរភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *