🎖️ នៅថ្ងៃព្រហស្បតិ៍ ទី ៧ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ សូមថ្លែងការអបអរសាទរ យ៉ាងកក់ក្តៅ និងស្មោះស្ម័គ្រ ជូនចំពោះ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងមន្ត្រីរាជការ របស់សាកលវិទ្យាល័យជាតិមានជ័យ ចំនួន ២៦ រូប ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយស 🏅ពីក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ។
សមិទ្ធផលនេះគឺជាកិត្តិយស និងមោទនភាពរបស់ស្ថាប័នទាំងមូល ហើយក៏ជាការជំរុញចិត្តដ៏ធំធេងផងដែរ ចំពោះការឧទ្ទិសខ្លួនក្នុងការបម្រើវិស័យអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈដ៏ខ្ពស់ក្នុងការកសាងជាតិ។









