នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២០ខែឆ្នូ ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំនិងតម្រង់ទិសដល់និស្សិតជំនាន់ទី១៧ វគ្គទី១ ក្រោមអធិបតី ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងមានការចូលរួមពីសាកលវិទ្យាធិការរង ព្រឹទ្ធបុរស-ព្រឹទ្ធបុរសរង ប្រធានការិយាល័យ មជ្ឈមណ្ឌល បណ្ណាល័យ និងមន្រ្តីអប់រំ និងនិស្សិតឆ្នាំទី១ ទាំងអស់ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យជាតិមានជ័យ។