កម្មវិធីចែករំលែកចំណេះដឹងស្តីពីតួនាទី ភារកិច្ច និងសិទ្ធអំណាចរដ្ឋបាលថ្នាក់ជាតិ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិមានជ័យសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំកម្មវិធីចែករំលែកចំណេះដឹងក្រោមប្រធានបទ៖ តួនាទី ភារកិច្ច និងសិទ្ធិអំណាចរដ្ឋបាលថ្នាក់ជាតិជូននិស្សិតសាកលវិទ្យាល័យក្រោមអធិបតីភាព លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និង ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធី ។ ការរៀបចំបទបង្ហាញនេះបង្កើតឡើងក្នុងគោលបំណងឱ្យនិស្សិតឈ្វេងយល់ស៊ីជម្រៅពីការបែងចែកតួនាទី ភារកិច្ច និងសិទ្ធិអំណាចក្នុងស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័នតុលាការ ដែលរាជរដ្ឋាភិបាលបានកំណែទម្រង់ពេលកន្លងមក និងពេលបច្ចុប្បន្ន ព្រមទាំងយល់ដឹងពីអភិបាលកិច្ចល្អក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *