ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអ៊ីស្រាអែល

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ លោក ជា សឿន ជាសាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ Sedot Negev Economic Development Corporation Ltd, Israel ដើម្បីបញ្ជូននិស្សិតទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយនិស្សិតនឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅអ៊ីស្រាអែលផងដែរ។
ក្នុងនោះដែរភាគីអ៊ីស្រាអែលបានសម្ភាសន៍និស្សិតចំនួន៣៣នាក់ ទៅកម្មសិក្សានៅប្រទេសអ៊ីស្រាអែលសម្រាប់ឆ្នាំ២០២៣នេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *