សម្ពោធដាក់ឲ្យដំណើរការគម្រោង “Commercial Prototype for the Life Cycle of Solar Panels in Mekong Nations”

នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីអប់រំនៃសាកលវិទ្យាល័យជាតិមានជ័យ បានចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង “Commercial Prototype for the Life Cycle of Solar Panels in Mekong Nations”គឺជាគម្រោងដែលទទួលបានការឧត្ថម្ភថវិកាក្នុងក្របខណ្ឌមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ(Mekong–Republic of Korea Cooperation Fund: MKCF) នៅ Prince of Songkla University (Thailand ) ។ គម្រោងនេះនឹងត្រូវធើ្វការស្រាវជ្រាវនៅប្រទេស ថៃ កម្ពុជា និង វៀតណាម ដែលមានរយៈពេលពីរឆ្នាំ ចាប់ពីខែមីនា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានថាមពល ជាពិសេសថាមពលពន្លឺព្រះអាទិត្យ ដែលបានកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់នៅក្នុងទសវត្សរ៍កន្លងមកនេះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីអ្នកតំណាងវិទ្យាស្ថានមេគង្គ (Mekong Institute) និងដៃគូភាគីសហប្រតិបត្តិការក្នុងគម្រោងដូចជា National Meanchey University(Cambodia), Tay Nguyen University  Vietnam), University Kebangsaan (Malaysia), University Airlangga(Indonesia )។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *