នៅរសៀលថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំពិធីប្រកាសមុខតំណែងសាកលវិទ្យាធិការរង១រូប ព្រឹទ្ធបុរស៣រូប និងប្រធានការិយាល័យ១រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន ប្រធានគណ:គ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ។