សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំបង្កើតអោយមាន៖១. សេវាគាំទ្រការសិក្សានិស្សិត ២.សេវាប្រឹក្សាយោបល់ និង ៣. ការបណ្តឹងតវ៉ានិស្សិត គឺជាចង្កោមសកម្មភាពមួយដែលត្រូវបានផ្តល់ជូនដើម្បីធ្វើឱ្យដំណើរការនៃការសិក្សាមានភាពងាយស្រួលនិងមានប្រសិទ្ធភាព។ សេវានេះជាចំណុចនៃទំនាក់ទំនងដែលមិនអាចខ្វះបានរវាងសាកលវិទ្យាល័យនិងការសិក្សារបស់និស្សិត។ ប្រសិនជាបើសាកលវិទ្យាល័យមានការខ្វះខាតក្នុងការផ្តល់ការគាំទ្រដល់និស្សិត នោះគ្រឹះស្ថានមិនអាចបម្រើឱ្យគោលបំណងនៃការអប់រំឱ្យបានគ្រប់ជ្រុងជ្រោយបានឡើយ។ សេវាគាំទ្រនិស្សិតដែលបានបង្កើតខាងលើនឹងជួយឱ្យនិស្សិតកាន់តែមានភាពកក់ក្តៅក្នុងការសិក្សាមុខជំនាញនៅសាកលវិទ្យាល័យជាតិមានជ័យ។
សេវាគាំទ្រការសិក្សានិស្សិត ប្រឹក្សាយោបល់ និងការបណ្តឹងតវ៉ា នឹងក្លាយជាសេវាជំនួយមួយដ៏សំខាន់និងប្រកបដោយប្រសិទ្ធភាពរបស់សាកលវិទ្យាល័យមានជ័យ ដែលគាំទ្រដល់និស្សិតទាំងអស់កំពុងសិក្សាតាមជំនាញនៃឆ្នាំសិក្សា ឱ្យមានភាពពេញចិត្តនិងមានជំនឿទំនុកចិត្តលើសេវាសិក្សានិងសេវាផ្សេងៗ របស់សាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព សីលធម៌ ការអនុវត្តនិងនវានុវត្តន៍ដែលទទួលស្គាល់លំដាប់ជាតិនិងអន្តរជាតិ។