មហាវិទ្យាល័យបានអភិវឌ្ឍន៍កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើជំនាញព័ត៌មានវិទ្យា សម្រាប់សិស្ស-និស្សិត សម្រាប់អាជីពការងារដែលមាននៅក្នុងមុខវិជ្ជារបស់យើងដោយផ្តោតទៅលើគុណតម្លៃដល់ការច្នៃប្រឌិតនិងការសិក្សាស្រាវជ្រាវបន្ថែមលើការសិក្សាទ្រឹស្តី ។ លក្ខណៈពិសេសនៃកម្មវិធីមហាវិទ្យាល័យសម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដើម្បីចូលរួមជាមួយការអប់រំវិជ្ជាជីវៈជាក់ស្តែងសម្រាប់បានវិជ្ជាជីវៈមួយក្នុងវិស័យព័ត៌មានវិទ្យា។
គ្រប់វិស័យការងារទាំងអស់មានតម្រូវការប្រើបច្ចេកវិទ្យាកុំព្យូទ័រនិងប្រព័ន្ធទូរស័ព្ទជាការចាំបាច់ ហេតុនេះបានវិស័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា បានទទួលភាពជោគជ័យសម្រាប់ការប្រកួតប្រជែងដ៏ចាំបាច់មួយសម្រាប់មនុស្ស។ មហាវិទ្យាល័យយើង បានយល់ច្បាស់ពីតម្រូវការ ហើយបាននិងកំពុងធ្វើនិងបន្តរៀបចំកម្មវិធីសម្រាប់អភិវឌ្ឍន៍ពុទ្ធិ និង ជំនាញថ្មីដល់និស្សិតរបស់យើងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ តាមរយៈនេះយើងបានរួមចំណែកចែករំលែកធនធានដែលបានបណ្តុះបណ្តាលដើម្បីអភិវឌ្ឍប្រទេស តាមរយៈការបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់ ដើម្បីស្វែងរក ដំណោះស្រាយនិងបង្កើតស្នាដៃថ្មីសម្រាប់តម្រូវការរបស់សង្គមយើង។ ជាទីបញ្ចប់ យើងទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងកក់ក្ដៅចំពោះចំណាប់អារម្មណ៍របស់លោកអ្នកមកលើ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់យើង នឹងមកកទស្សនាបរិវេណសាកលវិទ្យាល័យ និងកន្លែងសិក្សានានា ដើម្បីស្វែងយល់អំពីឱកាសការសិក្សានៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អរគុណ!
ទស្សនៈវិស័យ
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងក្លាយជាមហាវិទ្យាល័យដែលឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាប្រកបដោយគុណភាព ប្រសិទ្ធភាព និងតាមរយៈការស្រាវជ្រាវដើម្បីមានសមត្ថភាពចូលរួមចំណែកលើការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាពនៅក្នុងបរិបទសាកលភាវូបនីយកម្ម។
បេសកកម្ម
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មានបេសកកម្មដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងការសិក្សាស្រាវជ្រាវលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាព័ត៌មានវិទ្យាប្រកបដោយគុណភាពខ្ពស់ ដើម្បីធ្វើអោយនិស្សិតមានសមត្ថភាពចូលរួមលើវិស័យការងារអាជីពនានាក្នុងសង្គមពេលបច្ចុប្បន្ន និងអនាគត ។
រចនាសម្ព័ន្ធគ្រប់គ្រងមហាវិទ្យាល័យ
ដើម្បីពង្រឹងប្រសិទ្ធភាព និងធានានិរន្តរភាពការងារឱ្យកាន់តែប្រសើរមហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានរចនាសម្ព័ន្ធគ្រប់គ្រង់អនុវត្តការងារដូចខាងក្រោម៖
កម្មវិធីសិក្សា
ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាមាន២ ជំនាញ៖
- ជំនាញ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ និងទូរស័ព្ទដៃ
- ជំនាញ គ្រប់គ្រងបណ្តាញកុំព្យូទ័រ
ជំនាញ អភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃ
គោលបំណង
កម្មវិធីសិក្សាអប់រំបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT រៀបចំឡើងដើម្បីផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពទាក់ទងទៅនឹងការបង្កើត Desktop App, Web App and Mobile App ព្រមភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ ស្មារតីក្រុម មានការទទួលខុសត្រូវខ្ពស់ សម្រាប់ម្រើការងារនៅតាមស្ថាប័នរដ្ឋាភិបាល ឯកជន អង្គការ ឬជាអ្នកសហគ្រិនភាពលើអាជីវកម្មផ្ទាល់ខ្លួន។
លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល
- អ្នកសិក្សាអាចប្រើប្រាស់ជំនាញរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមស្ថាប័ននានា
- អ្នកសិក្សាអាចក្លាយជាវិស្វករលើជំនាញអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រ ប្រូវស័រ និងទូរសព្ទដៃ
- អ្នកសិក្សាអាចក្លាយជាអ្នកផ្ដល់ប្រឹក្សារកដំណោះស្រាយបញ្ហាប្រឈមគ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន
- អ្នកសិក្សានឹងទទួលបានក្រមសីលធម៌វិជ្ជាជីវ និងជំនាញទំនាក់ទំនងដោយប្រសិទ្ធភាព និងស្មារតីជាក្រុមដើម្បីធ្វើការលើមុខជំនាញក្នុងបទដ្ឋានបច្ចេកទេស។
ឱកាសការងារ
ក្រោយពីទទួលបានបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
- បើកអាជីវកម្មដោយខ្លួនឯង ជំនាញអភិវឌ្ឍកម្មវិធី
- បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នក្នុងក្រសួងស្ថាប័នរដ្ឋាភិបាល
- បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល
កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតត្រូវសិក្សារយៈ ៤ ឆ្នាំ និងទទួលចំនួនក្រេឌីត សរុប ១២៩ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី ការងារអនុវត្តជាក់ស្តែង និងសិក្សាពីចម្ងាយ។
ជំនាញ គ្រប់គ្រងបណ្តាញកុំព្យូទ័រ
គោលបំណង
កម្មវិធីសិក្សាអប់រំបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ Computer Networking Management រៀបចំឡើងដើម្បីផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពទាក់ទងទៅនឹងបណ្ដាញប្រព័ន្ធកំព្យូទ័រនិងគមនាគមន៍ ការរៀបចំក្នុងការតំឡើងនិងគ្រប់គ្រងបណ្តាញប្រព័ន្ធកំព្យូទ័រដោយមានសុវត្តិភាព ព្រមភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ ស្មារតីក្រុម មានការទទួលខុសត្រូវខ្ពស់ សម្រាប់ម្រើការងារនៅតាមស្ថាប័នរដ្ឋាភិបាល ឯកជន អង្គការ ឬជាអ្នក សហគ្រិន ភាពលើអាជីវកម្មផ្ទាល់ខ្លួន។
លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល
កម្មវិធីថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវសមត្ថភាពទទួលបាន ចំណេះដឹង ជំនាញសម្រាប់ការងារនិងអាជីពដូចខាងក្រោម៖
- អ្នកសិក្សាអាចប្រើប្រាស់ជំនាញរៀបចំបង្កើតនិងតំឡើងលើបណ្ដាញប្រព័ន្ធកំព្យូទ័រតាមស្ថាប័ននានា
- អ្នកសិក្សាអាចមានសមត្ថភាពជំនាញប្រព័ន្ធសុវត្ថិភាពលើប្រព័ន្ធគ្រប់គ្រងបណ្ដាញកំព្យូទ័រ
- អ្នកសិក្សាអាចក្លាយជាវិស្វករលើជំនាញបណ្ដាញកំព្យូទ័រ
- អ្នកសិក្សាអាចក្លាយជាអ្នកផ្ដល់ប្រឹក្សារកដំណោះស្រាយបញ្ហាផ្នែកបណ្ដាញកំព្យូទ័ររបស់ស្ថាប័ន
- អ្នកសិក្សានឹងទទួលបានក្រមសីលធម៌វិជ្ជាជីវ និងជំនាញទំនាក់ទំនងដោយប្រសិទ្ធភាព និងស្មារតីជាក្រុមដើម្បីធ្វើការលើមុខជំនាញក្នុងបទដ្ឋានបច្ចេកទេស។
ឱកាសការងារ
ក្រោយពីទទួលបានបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ Computer Networking Management និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
- បើកអាជីវកម្មដោយខ្លួនឯង ជំនាញ គ្រប់គ្រងបណ្ដាញកុំព្យូទ័រ
- បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នក្នុងក្រសួងស្ថាប័នរដ្ឋាភិបាល
- បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល
កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាញ Computer Networking Management និស្សិតត្រូវសិក្សារយៈ ៤ ឆ្នាំ និងទទួលចំនួនក្រេឌីត សរុប ១២៩ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី និងការងារ អនុវត្តជាក់ស្តែង។