មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

សាររបស់ព្រឹទ្ធបុរស
លោក អ៊ិត រតនៈ
ព្រឹទ្ធបុរស មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសានៃសាកលវិទ្យាល័យជាតិមានជ័យ សូមស្វាគមន៍!

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រនិងភាសា ផ្តល់ជូននូវកម្មវិធីអប់រំអក្សរសាស្រ្តនិងភាសាដែលមានគុណភាព ដោយត្រូវបានរៀបចំឡើងដើម្បីបំពេញនូវរបៀបរស់នៅនិងតម្រូវការផ្សេងៗគ្នារបស់ជំនាញវិជ្ជាជីវៈនិស្សិតនាពេលបច្ចុប្បន្ននិងអនាគត។

កម្មវិធីបរិញ្ញាបត្រដែលផ្តល់ជូនរួមមាន បរិញ្ញបត្រអក្សរសាស្ត្រខ្មែរ បរិញ្ញបត្រភាសាអង់គ្លេស បរិញ្ញបត្រភាសាកូរ៉េ បរិញ្ញបត្រភាសាចិន និងបរិញ្ញបត្រភាសាថៃ មិនត្រឹមតែផ្តល់ឱ្យនិស្សិតនូវចំណេះដឹងនិងជំនាញផ្នែកភាសាយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជំនាញទំនាក់ទំនង ជំនាញរិះគិត ការយល់ដឹងពីបរិបទក្នុងស្រុកនិងសកល ការយល់ដឹងពីភាសានិងវប្បធម៌ សមត្ថភាពឌីជីថលដែលជាតម្រូវការចាំបាច់សម្រាប់សង្គមសេដ្ឋកិច្ចឌីជីថល។

លើសពីនេះទៀត និស្សិតត្រូវបានតម្រូវឱ្យចូលរួមក្នុងការសិក្សាស៊ីជម្រៅតាមរយៈការស៊ើបអង្កេត និងដោះស្រាយបញ្ហាដែលទាក់ទងនឹងការអប់រំ វប្បធម៌ និងភាសា ដែលអាចប្រែក្លាយនិស្សិតជំនាញភាសា ក្លាយជាអ្នកជំនាញភាសា មានជំនាញដោះស្រាយបញ្ហា និងសិក្សាឯករាជ្យសម្រាប់អនាគតពេញមួយជីវិតរបស់ពួកគេ។ និស្សិតនឹងត្រូវចុះធ្វើការងារជាមួយសហគមន៍ដើម្បីរៀនសូត្រពីសហគមន៍ក្នុងស្រុក និងក្រៅប្រទេសដើម្បីផ្សារភ្ជាប់ទ្រឹស្តីនិងការ អនុវត្តក្នុងសហគមន៍។

ដូច្នេះអ្នកសិក្សានឹងរៀនកាន់តែស៊ីជម្រៅអំពីការបង្រៀន ការរៀនសូត្រ ការប្រើប្រាស់ភាសា បំណិនជីវិត និងភាពច្នៃប្រឌិត។ ជាពិសេស គ្រូបង្រៀនក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា ជាអ្នកជំនាញមានជំនាញវិជ្ជាជីវៈដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗ ទាំងក្នុងស្រុកនិងបរទេស។ គ្រូបង្រៀនរបស់យើងពិតជាគាំទ្រនិងយកចិត្តទុកដាក់ក្នុងការជួយនិស្សិតឱ្យក្លាយជាអ្នកសិក្សាដែលមានឆន្ទៈខ្ពស់។

សំខាន់ជាងគេបំផុត និស្សិតជំនាញភាសាបរទេសនឹងសិក្សាជាមួយលោកគ្រូ អ្នកគ្រូបរទេសជនទាំងអស់ ជាពិសេសក្នុងជំនាញភាសាកូរ៉េ ភាសាចិន និងភាសាថៃ។ គ្រូបង្រៀនក្នុងមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា ប្តេជ្ញាក្នុងការផ្តល់ជូននិស្សិតនូវឧត្តមានុភាពនៃការបណ្តុះបណ្តាលដើម្បីភាពរុងរឿងរបស់និស្សិតគ្រប់រូប។

ខ្ញុំបាទ សូមថ្លែងអរគុណចំពោះការចាប់អារម្មណ៍របស់លោក លោកស្រី អ្នកនាង កញ្ញា និងអ្នកសិក្សាទាំងឡាយចំពោះមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសានៃសាកលវិទ្យាល័យជាតិមានជ័យ។

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងភាសា នឹងបណ្តុះបណ្តាលនិស្សិតលើផ្នែកអក្សរសាស្រ្ត ភាសា និងវប្បធម៌ តាមស្តង់ដាគុណភាពថ្នាក់តំបន់និងអន្តរជាតិសំដៅជួយឱ្យនិស្សិតក្លាយជាមនុស្សពេញលេញ មានចំណេះដឹង ជំនាញ និងសីលធម៌សម្រាប់សង្គមនិងទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាប្រកាន់ខ្ជាប់នូវបេស​ក​កម្ម​ដូចខាងក្រោម៖

  • បណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាពទាំងជំនាញភាសា និងបំណិនជីវិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីផល
  • លើកកម្ពស់ការសិក្សាស្រាវជ្រាវសម្រាប់ការសិក្សាពេញមួយជីវិត
  • សហប្រតិបត្តិការក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ វិស័យឯកជនជាតិនិងអន្តរជាតិសម្រាប់ការសិក្សាស្រាវជ្រាវនិងការអនុវត្តទ្រឹស្តី
  • ដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ-ជំនាញអក្សរសាស្ត្រខ្មែរ 
  • ដេប៉ាតឺម៉ង់ភាសាអង់គ្លេស-ជំនាញគ្រូបង្រៀនភាសាអង់គ្លេសនិងភាសាបរទេស
  • ដេប៉ាតឺម៉ង់ភាសាកូរ៉េ – ជំនាញភាសាកូរ៉េ 
  • ដេប៉ាតឺម៉ង់ភាសាចិន-ជំនាញភាសាចិន 

ព័ត៌មានទូទៅ

ការសិក្សាកម្រិតបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និស្សិតនឹងទទួលបានជំនាញនិងចំណេះដឹងពាក់ព័ន្ធនឹងការវិវត្តនៃភាសាអក្សរ អក្សរសិល្ប៍ខ្មែរ អក្សរសិល្ប៍បរទេស សិល្ប៍វិធីនៃការតែងនិពន្ធអត្ថបទខ្លី រឿងខ្លី និងរឿងប្រលោមលោក សរសេរអត្ថបទឬឯកសារផ្សេងៗបានល្អ ចងក្រងឯកសារស្រាវជ្រាវពីភាសា អក្សរសាស្ត្រ ជាតិពន្ធុ វប្បធម៌ និងស្នាដៃ ព្រមទាំងពិចារណាបានច្បាស់លាស់ទៅលើបញ្ហានានាក្នុងការប្រើប្រាស់ភាសា។

ថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រខ្មែរ និស្សិតត្រូវសិក្សារយៈពេល០៤ឆ្នាំ និងត្រូវមានចំនួនក្រេឌីតសរុបចំនួន១២៣ក្រេឌីត។

មុខវិជ្ជាតម្រង់ទិសនិងលក្ខខណ្ឌចាំបាច់

មុខវិជ្ជាតម្រង់ទិស៖ ដើម្បីឱ្យការសិក្សាមុខជំនាញនេះអាចប្រព្រឹត្តទៅដោយរលូន​ និស្សិតត្រូវមានទុនចំណេះដឹងលើមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាកម្រិតទុតិយភូមិដូចជា អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា។លក្ខខណ្ឌនៃការចូលរៀន៖ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញនេះតម្រូវឱ្យមាន៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។

ហើយនិស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។

លក្ខខណ្ឌបញ្ចប់ការសិក្សា៖ និស្សិតដែលនឹងទទួលបានសញ្ញាបត្រលើមុខជំនាញនេះតាមរយៈ៖

  • សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យ តាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា
  • ចុះកម្មសិក្សារយៈពេលកំណត់របស់សាកលវិទ្យាល័យជាតិមានជ័យ
  • សរសេររបាយការណ៍និងប្រឡងបញ្ចប់ ឬការពារសារណាជាប់ជាស្ថាពរ

កម្មវិធីសិក្សា

ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និស្សិតត្រូវរៀននិងសិក្សាស្រាវជ្រាវតាមការណែនាំរបស់សាស្ត្រាចារ្យនូវមុខវិជ្ជាមួយចំនួនដូចជា៖

១.មូលដ្ឋានគ្រឹះភាសាបាលី-សំស្ក្រឹត     ២.បរមាធិប្បាយ                             ៣.វេយ្យាករណ៍ខ្មែរ

៤.ភាសាសម្រាប់ពិធីការ                    ៥.វិជ្ជានិពន្ធ                                   ៦.សិលាចារឹក

៧.ចិត្តវិទ្យា-គរុកោសល្យ                    ៨.វិធីសាស្រ្តបង្រៀនអក្សរសាស្រ្តខ្មែរ     ៩.ភាសាអង់គ្លេស

១០.កុំព្យូទ័រ

១១.ភាសាវិទ្យា(មូលដ្ឋានគ្រឹះភាសាវិទ្យា សូរវិទ្យានិងសទ្ទតាវិទ្យា ន័យវិទ្យា វចនសព្ទវិទ្យា​ សម្ព័ន្ធវិទ្យា សង្គមភាសាវិទ្យា)

១២.អក្សរសិល្ប៍(ប្រវត្តិអក្សរសិល្ប៍ខ្មែរ ទ្រឹស្ដីអក្សរសិល្ប៍ អក្សរសិល្ប៍ប្រជាប្រិយ អក្សរសិល្ប៍បស្ចិមអក្សរ សិល្បិ៍ប្រៀបធៀប អក្សរសិល្បិ៍អាស៊ី)…។

ដំណើរការបង្រៀននិងរៀន

ការសិក្សាបរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និស្សិតត្រូវសិក្សាក្នុងថ្នាក់រៀនតាមកាលវិភាគកំណត់របស់សាកលវិទ្យាល័យជាតិមានជ័យ។ បន្ថែមលើនេះ និស្សិតត្រូវធ្វើស្វ័យសិក្សាស្រាវជ្រាវបន្ថែមខ្លួនឯងនៅបណ្ណាល័យធ្វើកិច្ចការស្រាវជ្រវជាក្រុមតាមការបែងចែករបស់សាស្ត្រាចារ្យនិងឡើងធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវរបស់ក្រុមខ្លួនក្នុងថ្នាក់រៀនជាដើម។

ចំណេះដឹងទទួលបាន

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និស្សិតនឹងមានសមត្ថភាព៖

  • ចំណេះដឹងទាក់ទងនឹងការតែងនិពន្ធកំណាព្យ អត្ថបទខ្លី រឿងខ្លី និងរឿងប្រលោមលោក
  • ប្រើប្រាស់វិធីសាស្ត្របង្រៀនអក្សរសាស្ត្រខ្មែរប្រកបដោយប្រសិទ្ធភាព
  • ជំនាញក្នុងការប្រើប្រាស់ពាក្យពេចន៍និងអក្ខរាវិរុទ្ធ​ក្នុងភាសាខ្មែរ​បានច្បាស់លាស់
  • ប្រើប្រាស់ភាសាខ្មែរ ភាសាបរទេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជិថលបានល្អស្របទៅតាមតម្រូវការទីផ្សារការងារ
  • ជំនាញក្នុងការដោះស្រាយបញ្ហាឬវិវាទ ស្របទៅតាមបរិបទ និងគ្រប់ស្ថានភាពផ្សេងៗ ទាំងក្នុងការងារ ក្នុងគ្រួសារ និងសង្គមផងដែរ
  • អ្នកចងក្រងវចនានុក្រម សទ្ទានុក្រម
  • ជំនាញក្នុងការពន្យល់និងធ្វើការបកស្រាយ
  • ជំនាញទំនាក់ទំនង…។

អាជីពការងារសក្ដិសម

ក្រោយពីទទួលបានបរិញ្ញាបត្រឯកទេសអក្សរសាស្ត្រខ្មែរ និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • មន្ត្រីរាជការ(ករណីប្រលងចូលក្របខណ្ឌនៅតាមក្រសួងឬស្ថាប័នណាមួយ)
  • គ្រូបង្រៀននៅសាលាឯកជន
  • អ្នកនិពន្ធ(រឿង,កំណាព្យ,…)និងអ្នកដឹកនាំរឿង
  • លេខាធិការ​ ឬការងារផ្នែករដ្ឋបាល
  • ពិធីការ
  • អ្នកបកប្រែភាសា និងអ្នកកែសម្រួលអត្ថបទ
  • ជំនាញនិពន្ធធុរកិច្ច(copy writer)
  • អ្នកស្រាវជ្រាវ(ភាសា,វប្បធម៌) អ្នកសម្រួលផ្នែកអប់រំNGO,អ្នកផលិតកម្មវិធីតាមប្រពន្ធផ្សព្វផ្សាយ…។

សេចក្ដីផ្តើម

ដេប៉ាតឺម៉ង់ភាសាអង់គ្លេសរបស់សាកលវិទ្យាល័យជាតិមានជ័យត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយក្រសួង អប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់គុណភាពសិក្សាភាសាអង់គ្លេស ក៏ដូចជាផ្តល់លទ្ធភាពដល់និស្សិតគ្រប់ជំនាញក្នុងការបន្តការសិក្សានៅឧត្តមសិក្សា។ ដេប៉ាតឺម៉ង់ភាសាអង់គ្លេសរបស់សាកលវិទ្យាល័យជាតិមានជ័យផ្ដល់នូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង  ដែលមានជំនាញសំខាន់ៗដូចជា៖  គ្រូបង្រៀនភាសាអង់គ្លេសជាភាសាទីពីរ និងជាភាសាបរទេស និងជំនាញភាសាអង់គ្លេសសម្រាប់មុខរបរ និងការងារ។  បន្ថែមពីនោះ ដេប៉ាតឺម៉ង់ផ្តល់នូវកម្មវិធីជាភាសាអង់គ្លេសជាច្រើនមានដូចជា៖ វគ្គបំប៉នបុគ្គលិក មន្ត្រី និងនិស្សិតអាហារូបករណ៍បរទេស  បាឋកថា បទបង្ហាញ សិក្ខាសាលា ទស្សនកិច្ចសិក្សា កាបោះជំរុំនិស្សិត អតីតនិស្សិត និងការប្រកួតប្រជែងគំនិតក្នុងស្រុក​និងក្នុងតំបន់។

កម្មវិធីសិក្សាថ្នាក់បញ្ញាបត្រជាកម្មវិធីសិក្សារយៈពេលបួនឆ្នាំ ដែលនិស្សិតនិងចាប់យកអាជីពល្អៗ ជាពិសេសមុខរបរដែលប្រើប្រាស់ភាសាអង់គ្លេស។ ចំណែកថ្នាក់បរិញ្ញាបត្ររងសិក្សារយៈពេល២ឆ្នាំ។

សិក្សាភាសាអង់គ្លេសនៅសាកលវិទ្យាល័យជាតិមានជ័យ មិនត្រឹមតែជួយឲ្យនិស្សិតអភិវឌ្ឍចំណេះដឹង និងជំនាញប៉ុណ្ណោះទេ  តែថែមទាំងធ្វើឲ្យមានបំណិនក្នុងជីវិត  ទំនាក់ទំនង  ភាពឯករាជ្យផ្នែកគំនិត និងការរស់នៅសុខដុមរមនាក្នុងសង្គម​។ 

ឱកាសការងារ

សិក្សាបរិញ្ញាបត្រនិងបរិញ្ញាបត្ររងភាសាអង់គ្លេស អ្នកសិក្សានិងទទួលបានឱកាស

  • គ្រូបង្រៀនភាសាអង់គ្លេសក្នុងក្របខណ្ឌរដ្ឋនិងឯកជន​
  • អ្នកបកប្រែអត្ថបទ និងឯកសារភាសាអង់គ្លេស
  • មគ្គុទេសក៍ទេសចរ ជាភាសាអង់គ្លេស
  • អ្នកសារព័ត៌មាន ផ្នែកភាសាអង់គ្លេស
  • បុគ្គលិក ឬមន្ត្រីស្ថានទូត
  • អាហារូបករណ៍បរទេស

លទ្ធផលសិក្សារំពឹងទុក

អ្នកសិក្សា នឹងទទួលបាននូវក្រេឌីតពេញលេញ ស្របតាមកម្មវិធីសិក្សា ​o   និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចបំពេញការងារបានក្នុងគ្រាកំពុងសិក្សា និងនៅពេលសិក្សាចប់

  • ប្រើប្រាស់វិធីសាស្ត្របង្រៀនភាសាអង់គ្លេសប្រកបដោយប្រសិទ្ធភាព
  • ជំនាញក្នុងការប្រើប្រាស់ពាក្យពេចន៍និងអក្ខរាវិរុទ្ធជាភាសាអង់គ្លេស​បានច្បាស់លាស់
  • ប្រើប្រាស់ភាសាអង់គ្លេស និងប្រព័ន្ធបច្ចេកវិទ្យាឌីជិថលបានល្អស្របទៅតាមតម្រូវការទីផ្សារការងារ

លក្ខខណ្ឌចូលរៀន  ថ្នាក់បញ្ញាបត្រ

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។

ហើយនិស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។

លក្ខខណ្ឌចូលរៀន ថ្នាក់បញ្ញាបត្ររង

សិស្ស និស្សិតដែលបានប្រឡងធ្លាក់ជាប់ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ព័ត៌មានទូទៅ

កម្មវិធីបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រភាសាកូរ៉េជាកម្មវិធីដែលរៀបចំឡើងក្រោមការគាំទ្រផ្ទាល់ពី  និស្សិតនឹងទទួលបាននូវជំនាញពិតប្រាកដនិងសមត្ថភាពពាក់ព័ន្ធទៅនឹងការនិយាយ សរសេរ ស្តាប់ អានកម្រិតខ្ពស់ ការយល់ដឹងអំពីវប្បធម៌ ប្រវត្តិសាស្រ្ត សង្គម ពាណិជ្ជកម្មនៃប្រទេសកូរ៉េ និងជាពិសេសនិស្សិតនឹងមានសមត្ថភាពប្រឡងយកពិន្ទុស្តង់ដាកម្រិតខ្ពស់ (TOPIKកម្រិត៥)។

ថ្នាក់បរិញ្ញាបត្រ ជំនាញភាសាកូរ៉េ និស្សិតត្រូវសិក្សារយៈពេល០៤ឆ្នាំនិងត្រូវមានចំនួនក្រេឌីតសរុបចំនួន១២៩ក្រេឌីត។

មុខវិជ្ជាតម្រង់ទិសនិងលក្ខខណ្ឌចាំបាច់

មុខវិជ្ជាតម្រង់ទិស៖ ដើម្បីឱ្យការសិក្សាមុខជំនាញនេះអាចប្រព្រឹត្តទៅដោយរលូន​ និស្សិតត្រូវមានទុនចំណេះដឹងលើមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាកម្រិតទុតិយភូមិដូចជា អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា ចំណេះដឹងទូទៅពលរដ្ឋវិទ្យា។

លក្ខខណ្ឌនៃការចូលរៀន៖ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញនេះតម្រូវឱ្យមាន៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។

និស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។

លក្ខខណ្ឌបញ្ចប់ការសិក្សា៖ និស្សិតដែលនឹងទទួលបានសញ្ញាបត្រលើមុខជំនាញនេះតាមរយៈ៖

  • សិក្សាបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យ តាមចំនួនក្រេឌីតដែលបានកំណត់ក្នុងកម្មវិធីសិក្សា
  • ចុះកម្មសិក្សារយៈពេលកំណត់របស់សាកលវិទ្យាល័យជាតិមានជ័យ
  • សរសេររបាយការណ៍និងប្រឡងបញ្ចប់

កម្មវិធីសិក្សា

គោលបំណងនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញភាសាកូរ៉េ ផ្តល់ឱ្យនិស្សិតនូវសមត្ថភាពកម្រិតខ្ពស់លើជំនាញគោលទាំងបួននៃផ្នែកភាសាដូចជា អាន ស្តាប់ សរសេរ និងនិយាយ សម្រាប់ប្រើប្រាស់លើវិស័យការងារទំនាក់ទំនងជាភាសាកូរ៉េ ការបង្រៀនភាសាកូរ៉េ ជាអ្នកជំនាញលើការងារបកប្រែភាសាកូរ៉េជាដើម។    

ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ និស្សិតត្រូវរៀននិងសិក្សាស្រាវជ្រាវតាមការណែនាំរបស់សាស្ត្រាចារ្យនូវមុខវិជ្ជាសំខាន់ៗមួយចំនួនដូចជា៖

១.ការនិយាយភាសាកូរ៉េ (Korean Speaking)

២.ប្រវត្តិសាស្រ្តកូរ៉េ (Korean History)                      

៣.ការស្តាប់ភាសាកូរ៉េ (Korean Listening)

៤.វេយ្យាករណ៍កូរ៉េ (Korean Grammar)

៥.ការអានភាសាកូរ៉េ (Korean Reading)

៦.ការបកប្រែភាសាកូរ៉េ (Korean Translation/ Enterpretation)

៧.ការសរសេរភាសាកូរ៉េ (Korean Academic Writing)           

៨.សិក្សាសង្គមនិងវប្បធម៌កូរ៉េ (Introduction to Korean Society and Culture)

៩.ការត្រៀមប្រឡងតេស្តភាសាកូរ៉េ (TOPIK Preparation 1-4)

១០.វិធីសាស្រ្តបង្រៀនភាសាកូរ៉េ

១១. មូលដ្ឋានគ្រឹះកុំព្យូទ័រកូរ៉េ (Korean Computer Concept)

១២. អក្សរសិល្ប៍កូរ៉េ (Korean Literature)

ដំណើរការបង្រៀននិងរៀន

ការសិក្សាបរិញ្ញាបត្រភាសាកូរ៉េ និស្សិតត្រូវសិក្សាក្នុងថ្នាក់រៀនឬអនឡាញ ផ្អែកលើមូលដ្ឋាននៃកម្មវិធីសិក្សា ដែលបានរៀបចំនិងគាំទ្រផ្តល់គ្រូបង្រៀនជនជាតិកូរ៉េដោយកយកា(KOICA)ផ្ទាល់។ ការរៀននិងបង្រៀន និស្សិតនឹងត្រូវចូលរៀនតាមកាលវិភាគសិក្សាជាប្រព័ន្ធឆមាសដែលកំណត់ដោយសាកលវិទ្យាល័យជាតិមានជ័យ។

ចំណេះដឹងទទួលបាន

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ និស្សិតនឹងមានសមត្ថភាព៖

  • ចំណេះដឹងផ្នែកវប្បធម៌ ប្រវត្តិសាស្រ្ត សង្គម និងមូលដ្ឋានគ្រឹះពាណិជ្ជកម្មនៃប្រទេសកូរ៉េ
  • សមត្ថភាពអាន ស្តាប់ និងនិយាយភាសាកូរ៉េ កម្រិតខ្ពស់
  • សមត្ថភាពនៃជំនាញបកប្រែទាំងសរសេរ និងនិយាយ
  • សមត្ថភាពនៃការសរសេរអត្ថបទផ្លូវការជាភាសាកូរ៉េ
  • សមត្ថភាពប្រើប្រាស់កុំព្យូទ័រជាភាសាកូរ៉េ
  • ប្រើប្រាស់ជំនាញនិងសមត្ថភាពក្នុងការប្រឡងយកពិន្ទុស្តង់ដាភាសាកូរ៉េកម្រិតខ្ពស់
  • សមត្ថភាពក្នុងការបង្រៀនភាសាកូរ៉េ

ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រឯកទេសអក្សរសាស្ត្រខ្មែរ និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • គ្រូបង្រៀនភាសាកូរ៉េនៅសាលាឯកជន
  • អ្នករៀបចំកម្មវិធីសិក្សាផ្នែកភាសាកូរ៉េ
  • បំពេញការងារនៅស្ថានទូតកូរ៉េ
  • លេខាធិការ​ឬការងារផ្នែករដ្ឋបាល អ្នកសម្របសម្រួលរបស់កយកា(KOICA)
  • អ្នកបកប្រែភាសាកូរ៉េ
  • នយោជិករោងចក្រឬធ្វើការងារជាមួយក្រុមហ៊ុនកូរ៉េទាំងក្នុងនិងក្រៅប្រទេសជាមួយនឹងប្រាក់ខែខ្ពស់
  • អ្នកស្រាវជ្រាវផ្នែកភាសានិងវប្បធម៌