បណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នៃសាកលវិទ្យាល័យជាតិមានជ័យ គឺជាឃ្លាំងដ៏ធំមួយបានតម្កល់នូវរាល់ឯកសារមានដូចជាប្រមូលផ្ដុំសៀវភៅ ទស្សនាវដ្ដី សម្រាប់សិក្សាស្រាវជ្រាវ ការរៀនការអាន និងដើម្បីផ្តល់ចំណេះដឹងបន្ថែមដល់សិស្ស-និស្សិត។
បណ្ណាល័យនៃសាកលវិទ្យាល័យជាតិមានជ័យ ក៏មានទីធ្លាធំទូលាយនិងមានភាពស្រស់ស្អាតទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ដោយបានបំពាក់និងតម្លើងឧបករណ៍មានដូចជា ម៉ាស៊ីនត្រជាក់ កង្ហារ ប្រព័ន្ធសេវាអ៊ីនធឺណែត មានកន្លែងសម្រាប់អានសៀវភៅឬសរសេរ។
ចំណែកបរិស្ថានខាងក្រៅជាទីន្លែងដែលភ្ជាប់ទៅធម្មជាតិបៃតង ដោយមានសួនច្បារ ទេសភាពស្រស់ស្អាតនៅជុំវិញបណ្ណាល័យមានដើមឈើជាច្រើនប្រភេទទើបធ្វើអោយមានខ្យល់បរិសុទ្ធ។
នៅក្នុងដំណាក់កាលកំណែទម្រង់នាឆ្នាំ២០២០ បណ្ណាល័យត្រូវបានកែលំអនិងធ្វើអោយប្រសើរឡើងសម្រាប់និស្សិត សិស្សានុសិស្ស និងអ្នកសិក្សាស្រាវជ្រាវ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស សុខា និង លោកជំទាវ កែ សួនសុភី បន្ទាប់ពីបានកសាងឡើងក្នុងឆ្នាំ២០០៧។
នៅក្នុងបណ្ណាល័យស.ជ.ម. មានសេវាផ្តល់សិស្សនិងនិស្សិតដូចជា ៖
-
- ផ្តល់សៀវភៅសម្រាប់សិក្សានិងស្រាវជ្រាវ
- សាលអានសៀវភៅ
- បន្ទប់អនុវត្តកុំព្យូទ័រ
- ការប្រើប្រាស់សេវាអ៊ីនធឺណេត
- បន្ទប់សម្រាប់ពិភាក្សា/ពិគ្រោះយោបល់ពីការសរសេរកិច្ចការស្រាវជ្រាវ