មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

សាររបស់ព្រឹទ្ធបុរស
លោក អ៊ិន និមល
ព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានសមត្ថភាពពេញលេញ ជំនាញពិតប្រាកដ មានគំនិតច្នៃប្រឌិតប្រកបដោយក្រមសីលធម៌ជាតម្រូវការចាំបាច់នៃសង្គមជាតិនាសម័យកាលបច្ចុប្បន្ន ជាពិសេសសម្រាប់ប្រទេសកម្ពុជាយើងដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើវិស័យអប់រំដោយជំរុញនិងលើកកម្ពស់ទាំងបរិមាណនិងគុណភាពដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលលើ វិស័យអប់រំក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយជ្រោមជ្រែងផ្តល់ឱកាសដល់និស្សិតក្នុងការសិក្សា។

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិមានជ័យ បាននិងកំពុងខិតខំ យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលដល់និស្សិត ដោយសម្រិតសម្រាំងសាស្រ្តាចារ្យដែលមានបទពិសោធន៍ក្នុងការបង្រៀន មានទេពកោសល្យខ្ពស់ក្នុងការផ្ទេរចំណេះដឹងដល់និស្សិតអោយមានជំនាញជាក់លាក់ទាំងចំណេះដឹង ចំណេះធ្វើនិងបំណិនជិវិត។ការទទួលខុសត្រូវប្រកបដោយប្រសិទ្ឋភាពទទួលបានឱកាសគ្រប់គ្រាន់ក្នុងការស្វែងរកការងារ និងត្រៀមខ្លួនជាអ្នកមានអាទិភាព និងឧត្តមភាព លើទីផ្សារការងារ សម្រាប់បច្ចុប្បន្ន និងអនាគតផងដែរ។

ជា​ទី​បញ្ចប់​ ប្រសិនបើអ្នកចង់សិក្សាលើជំនាញ សហគ្រឹនភាព និងធុរកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ  គ្រប់គ្រងហិរញ្ញវត្ថុនិងធនាគារ ទីផ្សារ និងទេសចរណ៍ សូមជ្រើសរើសយកការសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍ និងជាជម្រើសដ៍ប្រសើរសម្រាប់អ្នកដើម្បីទទួលបានការសិក្សាប្រកបដោយគុណភាព។

ចក្ខុវិស័យរបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ គឺដើម្បីក្លាយជាមហាវិទ្យាល័យឈានមុខគេក្នុងតំបន់ពាយ័ព្យនៃប្រទេសកម្ពុជា ប្តេជ្ញាផ្តល់ការបង្រៀន និងរៀនប្រកបដោយគុណភាពខ្ពស់នៃចំណេះដឹងបច្ចុប្បន្ន និងការអភិវឌ្ឍចំណេះដឹង និងជំនាញថ្មីៗសម្រាប់អ្នកអប់រំ និងអ្នកដឹកនាំ នាពេលបច្ចុប្បន្ន និងអនាគត។

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ចកម្ម និងទេសចរណ៍ មានបេសកកម្ម បណ្តុះបណ្តាលនិស្សិតដោយផ្តល់ឲ្យនិស្សិតនូវ ចំណេះដឹង ចំណេះធ្វើ ជំនាញ សមត្ថភាពពិតប្រាកដនិងតម្លៃដើម្បីឲ្យនិស្សិតក្លាយជាអ្នកមានចំណេះដឹងទូលំទូលាយស្របតាមការប្រែប្រួលនៃតម្រូវការសង្គមនិងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក៏ដូចជាការផ្លាស់ប្តូរនៃពិភពលោកទាំងមូល ។

ក្រុមការងារកំពុងរៀបចំ

    • ជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ
    • ជំនាញ សហគ្រិនភាព និងធុរកិច្ច
    • ជំនាញ គ្រប់គ្រងទេសចរណ៍

គោលបំណង

កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ផ្តល់ដល់និស្សិតនូវការយល់ដឹងពីរបៀបនៃការកំណត់ ការកត់ត្រា ការវិភាគ ការរក្សាទុក នៃពត៌មានសេដ្ឋកិច្ច របស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងការបង្កើតបាននូវ របាយការណ៍ហិរញ្ញវត្ថុ ដែលសមស្របទៅតាមស្តង់ដារជាតិគ្រប់បរិបទអាជីវកម្ម។​

លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

    • យល់ដឹងពីមូលដ្ឋានគណនេយ្យ ពន្ធ និងសវនកម្ម
    • យល់ដឹងពីគោលនយោបាយរបស់រដ្ឋាភិបាលស្តីពីហិរញ្ញវត្ថុសាធារណះ
    • យល់ពីរបៀបបិទបញ្ជី រាយការណ៍ បង់ពន្ធ និងការធ្វើសវនកម្ម
    • ចំណេះដឹងទូទៅអំពីទ្រឹស្ដីហិរញ្ញវត្ថុ ធនាគារ សេដ្ឋកិច្ច ទីផ្សារមូលបត្រ ការវិភាគហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ស្តង់ដារគណនេយ្យ ធ្វើរបាយការណ៍គណនេយ្យ និង របាយការណ៍សវនកម្ម ។

ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុនិស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

    • តាមក្រុមហ៊ុនឯកជន
    • តាមក្រសួងអង្គការជាតិ
    • តាមក្រសួងអង្គការអន្តរជាតិ
    • គណនេយ្យករ
    • មន្ត្រីទទួលបន្ទុកកិច្ចការប្រាក់ខែ
    • បេឡាករ
    • ហេរញ្ញិក
    • អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ
    • មន្ត្រីហិរញ្ញវត្ថុ
    • អ្នកកាន់សន្និធិ
    • អ្នករៀបចំជម្រះបញ្ជីពន្ធដា
    • អ្នកវិភាគហិរញ្ញវត្ថុ
    • អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
    • ការងារតាមបណ្តាអង្គការមិនមែនរដ្ឋាភិបាល

កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រគណនេយ្យនិងហិរញ្ញវត្ថុនិស្សិតត្រូវសិក្សារយៈ​​  ៤ ឆ្នាំ និង​ទទួលចំនួនក្រេឌីត​​ សរុប ១២០ក្រេឌីតដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី ការងារអនុវត្តជាក់ស្តែងនិងសិក្សាពីចម្ងាយ។

គោលបំណង

កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រសហគ្រិនភាព និងធុរកិច្ច ផ្តល់ដល់និស្សិតនូវចំណេះដឹងពីរបៀបនៃការសរសេរផែនការអាជីវកម្ម ការគ្រប់គ្រងធនធានមនុស្ស យុទ្ធសាស្រ្តនៃការគ្រប់គ្រង ការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ការស្រាវជ្រាវទីផ្សារ និងការតាមដានត្រួតពិនិត្យអាជីវកម្មជាពិសេសក្លាយជាមនុស្សដែលមានជំនាញនិងគំនិតផ្តួចផ្តើមដែលចាំបាច់ដើម្បីប្រមើលមើលពីតម្រូវការនាពេលបច្ចុប្បន្ននិងអនាគតនឹងនាំយកគំនិតថ្មីៗល្អៗទៅទីផ្សារ។ 

និស្សិតអាចស្វែងយល់ពីដំណាក់កាលខុសៗគ្នានៃដំណើរការបង្កើតអាជីវកម្មថ្មី គឺត្រូវចាប់ផ្តើមពីការស្វែងរកឱកាស ការប្រឈមនឹងបញ្ហានានា ការបង្កើតផែនការគន្លឹះ ការគ្រប់គ្រងពេលវេលា ឱកាស និងការដោះស្រាយបញ្ហាទាំងក្នុងវិស័យពាណិជ្ជកម្ម និងសង្គមជាដើម ។

 លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

កម្មវិធីថ្នាក់បរិញ្ញាបត្រសហគ្រិនភាពនិងធុរកិច្ច ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវសមត្ថភាពទទួលបាន ចំណេះដឹង ជំនាញសម្រាប់ការងារនិងអាជីពដូចខាងក្រោម៖

  • អាចគ្រប់គ្រងប្រតិបត្តិការក្នុងសហគ្រាសខ្នាតតូច និងមធ្យម
  • អភិវឌ្ឍខ្លួនជាសហគ្រិនវ័យក្មេង
  • មានសមត្ថភាពដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស
  • រៀបចំផែនការអាជីវកម្ម
  • វិភាគទីផ្សារការងារ
  • តាមដាននិងវាយតម្លៃប្រតិបត្តិការអាជីវកម្ម
  • រៀបចំយុទ្ធសាស្រ្តគ្រប់គ្រងអាជីវកម្ម
  • បង្ហាញភាពជាអ្នកដឹកនាំ ស្មារតីការងារក្រុម ក្រមសីលធម៌វិជ្ជាជីវៈ និងទំនួលខុសត្រូវ
  • វិភាគទិន្នន័យហិរញ្ញវត្ថុច្បាស់លាស់
  • ទំនាក់ទំនងជាភាសាអង់គ្លេសកម្រិតមធ្យមក្នុងប្រតិបត្តិការ
  • ប្រើប្រាស់បច្ចេកវិទ្យាក្នុងការិយាល័យ

 ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រសហគ្រិនភាព និងធុរកិច្ច និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • តាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន
  • តាមធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល។
  • អ្នកគ្រប់គ្រងកម្រិតកណ្តាល
  • អ្នកប្រឹក្សាអាជីវកម្ម
  • អ្នកធ្វើអាជីវកម្ម
  • អ្នកសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍
  • គ្រូបង្រៀន
  • អ្នកយកព័ត៌មានអាជីវកម្ម
  • អ្នកគ្រប់គ្រងផ្នែកលក់
  • នាយកប្រតិបត្តិ 

កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រសហគ្រិនភាព និងធុរកិច្ច និស្សិតត្រូវសិក្សារយៈ ៤ ឆ្នាំ និង​ទទួលចំនួនក្រេឌីត​​ សរុប ១២០ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី និងការងារ អនុវត្តជាក់ស្តែង។

គោលបំណង

កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ជំនាញគ្រប់គ្រងទេសចរណ៍ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹងនិងជំនាញផ្នែកទេសចរណ៍។ ក្នុងកម្មវិធីនេះនិស្សិតនឹងយល់ដឹងអំពីប្រវត្តសាស្រ្តជាតិ ការគ្រប់គ្រងការិយាល័យជួរមុខនៅក្នុងសណ្ឋាគារ   ការគ្រប់គ្រងភ្ញៀវទេសចរ ការគ្រប់គ្រងគោលដៅដំណើរកំសាន្ត គ្រប់គ្រងសេវាកម្មម្ហូបអាហារ ការស្នាក់នៅ ព្រមទាំងកិច្ចការគ្រប់គ្រងអាជីវកម្មទូទៅ។ និស្សិតនឹងទទួលបានផងដែរនូវឱកាសពង្រឹងជំនាញក្នុងការគិត វិភាគ និងដោះស្រាយបញ្ហាទាំងក្នុងវិស័យពាណិជ្ជកម្មនិងសង្គម។

លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

 កម្មវិធីថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវសមត្ថភាពទទួលបានចំណេះដឹងជំនាញសម្រាប់ការងារនិងអាជីពដូចខាងក្រោម៖

    • ចំណេះដឹងគ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋារកិច្ច
    • ធ្វើការស្រាវជ្រាវទីផ្សារក្នុងបរិបទវិស័យទេសចរណ៍។
    • វិភាគពីចំណង់ចំណូលចិត្ត និងតម្រូវការ របស់ភ្ញៀវនាពេលបច្ចុប្បន្ន។
    • បង្កើតយុទ្ធសាស្ត្រប្រកួតប្រជែងទីផ្សារ ជាតិនិងអន្តរជាតិ។
    • កសាងផែនការអាជីវកម្មរយៈពេលខ្លី និងវែង។
    • ធ្វើបដិសណ្ឋារកិច្ចជាមួយអតិថិជនគ្រប់លំដាប់។
    • ទទួលខុសត្រូវក្នុងការចំចាត់ចែងនិងដឹកនាំកម្មវិធីផ្សេងៗ
    • អភិវឌ្ឍលើការផ្គត់ផ្គង់សេវាកម្មតាមតម្រូវការរបស់អតិថិជន។
    • ទំនាក់ទំនងជាភាសាអង់គ្លេសកម្រិតមធ្យម ក្នុងប្រតិបត្តិការគ្រប់គ្រងធុរកិច្ច។
    • ធ្វើការព្យាករណ៍និងគ្រប់គ្រងបរតិបត្តិការការដឹកជញ្ជូនភ្ញៀវ។
    • ប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័រសម្រាប់ការងារការិយាល័យក្នុងអង្គភាព និងការ
    • គ្រប់គ្រងទិន្នន័យ។
    • គ្រប់គ្របនិងរៀបចំផែនការថវិកា។
    • យល់ដឹងពីការដឹកនាំនិងគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូនសេវាទេសចរណ៍
    • ចំណេះដឹងការរៀបចំនិងបង្កើតព្រឹទ្ធការណ៍ផ្សេងៗ
    • ចេះអំពីការវិភាគ និងព្យាការណ៍ភ្ញៀវទេសចរណ៍
    • ស្គាល់ពីតំបន់សក្តានុពលសម្រាប់ភ្ញៀវទេសចរ
    • យល់ដឹងពីការរៀបចំកញ្ចប់ទស្សនកិច្ច
    • ដឹងពីការលក់សំបុត្រ និងការកកផ្សេងៗ
    • ទទួលបានជំនាញច្បាស់លាសក្នុងការប្រតិបត្តិការងារសណ្ឋារគារ(Front office, Restaurant, Receptionism, Room reservation, Business center …)

ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

    • ជាអ្នកដឹកនាំតាមស្ថាប័នរដ្ឋ និងសណ្ឋាគារ
    • អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សតាមបណ្តាស្ថាបនផ្សេងៗ
    • នាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍
    • ប្រធានគ្រប់គ្រងសណ្ឋាគារ
    • ប្រធានផ្នែកបដិសណ្ឋារកិច្ច
    • មគ្គុទេសក៍ទេសចរណ៍
    • ភ្នាក់ងារទេសចរណ៍
    • ប្រធានផ្នែកទេសចរណ៍ក្នុងស្រុក
    • ប្រធានផ្នែកទេសចរណ៍ក្រៅស្រុក
    • អ្នករៀបចំពិធីការ
    • ម្ចាស់ផ្ទះសំណាក់
    • ជាអ្នកបង្កើតកញ្ចប់ទស្សនៈកិច្ច
    • ជំនួយការស្រាវជ្រាវ និងវិភាគទីផ្សារ
    • គ្រូបង្រៀន

កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រសហគ្រិនភាពនិងធុរកិច្ច និស្សិតត្រូវសិក្សារយៈ ៤ ឆ្នាំ និង​ទទួលចំនួនក្រេឌីត​​ សរុប ១២០ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី និងការងារ អនុវត្តជាក់ស្តែង។