សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ អញ្ជើញចូលរួមជាអធិបតីនៃកម្មវិធីប្រគល់ថវិកាអាហារូបករណ៍ដល់និស្សិតឆ្នើមនិងនិស្សិតដែលបានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រជំនាញភាសាកូរ៉េ

ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦៖ លោក ង៉ោ ច័ន្ទនរៈ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ អញ្ជើញចូលរួមជាអធិបតីនៃកម្មវិធីប្រគល់ថវិកាអាហារូបករណ៍ដល់និស្សិតឆ្នើមនិងនិស្សិតដែលបានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រជំនាញភាសាកូរ៉េ ឆ្នាំទី១-៤ សរុបចំនួន២៧រូប ដែលមានថវិកាសរុបប្រមាណជា២៧០០(USD)ដុល្លារ។ គួរបញ្ជាក់ផងដែរថាថវិកាទាំងនោះ សាកលវិទ្យាល័យទទួលបានពីប្រាសាទSeukbulsa សមាគមអតីនិស្សិតកូរ៉េ ធឹងប៊ុល(Theungbul) ព្រមទាំងសប្បុរសជនជនជាតិកូរ៉េ៣រូប លោកគ្រូ Choi Jaehwanនិងលោកគ្រូ Kim Geumsu លោកគ្រូ Kim Samhwan ផងដែរ។ សាកលវិទ្យាល័យសូមសំដែងនូវការកោតសរសើរ និងថ្លែងអំណគុណយ៉ាងជ្រាលជ្រៅជូន Dr. Kim Samhwan និងលោក Ly Sievlinh ប្រធានសមាគមអតីតនិស្សិតជំនាញភាសាកូរ៉េ ដែលបានខិតខំកៀគរថវិកា និងសូមថ្លែងអំណគុណចំពោះប្រាសាទSeukbulsa និងប្អូនៗអតីតនិស្សិតទាំងអស់ដែលតែងតែរួមចំណែកឧបត្ថម្ភ បន្តគាំទ្រ លើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សាលើជំនាញនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *