នារសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៖ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ និងបិទព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពានរង្វាន់សាកលវិទ្យាល័យជាតិមានជ័យឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យ តំណាងឯកឧត្ដម ជា សឿន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិមានជ័យ និងលោក ឈូ ប៊ុនរឿង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្ត នៅទីលានបាល់ទាត់របស់សាកលវិទ្យាល័យជាតិមានជ័យ៕





