ឧបនាយករដ្ឋមន្ត្រី អញ្ជើញទៅទស្សនាសាកលវិទ្យាល័យ NMU ដើម្បីលើកទឹកចិត្តនិស្សិតដែលរងផលប៉ះពាល់ដោយសង្គ្រាម

នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចុះមកសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់និស្សិតចំនួន ១០រូប ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន នៅសាកលវិទ្យាល័យជាតិមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះសុខុមាលភាព ការសិក្សា និងជីវភាពរស់នៅរបស់និស្សិតទាំងអស់ ព្រមទាំងបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យប្អូនៗនិស្សិតបន្តខិតខំរៀនសូត្រ រក្សាស្មារតីរឹងមាំ អត់ធ្មត់ ពុះពាររាល់ការលំបាក និងបន្តកសាងសមត្ថភាពខ្លួនឯងឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។ ការអញ្ជើញចុះសំណេះសំណាលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងការសិក្សារបស់និស្សិត ជាពិសេសនិស្សិតដែលកំពុងជួបប្រទះការលំបាក ដោយមិនទុកឱ្យប្អូនៗនៅឯកោឡើយ និងបន្តគាំទ្រឱ្យដំណើរការសិក្សារបស់ប្អូនៗទាំង១០រូប ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *