ការពង្រឹងសមត្ថភាពរដ្ឋបាលក្នុងប្រព័ន្ធនយោបាយផ្សេងគ្នា រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំបាឋកថា សហការជាមួយវិទ្យាស្ថានជាតិរដ្ឋបាលសាធារណៈប្រទេសអាល្លឺម៉ង់ស្តីពីកម្មវិធីបាឋកថា “ការពង្រឹងសមត្ថភាពរដ្ឋបាលក្នុងប្រព័ន្ធនយោបាយផ្សេងគ្នា” ក្រោមអធិបតីភាពឯកឧត្តម ជា សឿន សាកលវិទ្យាធិការ សាកលវិទ្យាល័យជាតិមានជ័យដោយមានការអញ្ជើញចូលរួមពីលោក សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ប្រធានការិយាល័យ លោកគ្រូ – អ្នកគ្រូ និងនិស្សិតជំនាញរដ្ឋបាលសាធារណៈ សរុប៧៨នាក់ស្រី៥៨នាក់។