នៅថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ សាកលវិទ្យាល័យជាតិមានជ័យបានរៀបចំសិក្ខាសាលាស្តីពី “ការត្រៀមខ្លួនសម្រាប់អាជីពការងារ ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងការយល់ដឹងអំពីការប្រែប្រួលនៃទីផ្សារការងារ បច្ចេកវិទ្យាថ្មីៗ ព្រមទាំងតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត។ ជាពិសេស និស្សិតនឹងទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល ដូចជា ជំនាញឌីជីថល (Digital Skills) ការរៀបចំប្រវត្តិរូបសង្ខេប (CV) និងការដាក់ពាក្យការងារ ការបង្កើនទំនុកចិត្តលើខ្លួនឯង ការកសាងបណ្តាញទំនាក់ទំនង (Networking) និងការយល់ដឹងអំពីឱកាសការងារថ្មីៗ។
វាគ្មិនកិត្តិយសទាំង ៣ រូប រួមមាន៖
១. ប្រធានបទ៖ ជំនាញទន់ក្នុងពិភពឌីជីថល និងការសិក្សាពេញមួយជីវិត ដោយ លោក ង៉ោ ចន្ទនរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិមានជ័យ
២. ប្រធានបទ៖ បដិវត្តន៍បច្ចេកវិទ្យា និងអនាគតនៃអាជីពការងារ ក្នុងវិស័យធនាគារ ដោយ លោកស្រី ប៉ូច ច័ន្ទតារ៉ាទី នាយិកាសាខាធនាគារវីង ខេត្តបន្ទាយមានជ័យ
៣. ប្រធានបទ៖ ការកសាងប្រវត្តិរូបផ្ទាល់ខ្លួន ដើម្បីអាជីពក្នុងក្តីស្រមៃ
ដោយ កញ្ញា ញឹម សូរីដា ប្រធានក្រុមហ៊ុនបុរាណឃែរ
សិក្ខាសាលានេះគឺជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការត្រៀមខ្លួនឱ្យបានរឹងមាំសម្រាប់អនាគតការងារ និងការប្រកួតប្រជែងក្នុងសង្គមឌីជីថល។
#សក្ខាសាលា #អាជីពការងារ #យគសម័យឌីជីថល #NMU #NationalMeancheyUniversity





