សហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យជាតិមានជ័យនិងមហាវិទ្យាល័យមនុស្សសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ បានដំណើរទស្សនកិច្ចសិក្សា ២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់២៧ ខែមីនា ឆ្នាំ២០២៣ របស់និស្សិតឆ្នាំទី២ មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍសហគមន៍ ជំនាញរដ្ឋបាលសាធារណៈ ជំនាន់ទី១៥ នៃសាកលវិទ្យាល័យជាតិមានជ័យទៅខេត្តសៀមរាបដើម្បីសិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍លើមុខវិជ្ជាសាធារណៈរដ្ឋបាលតាមរយៈការផ្សារភ្ជាប់ទ្រីស្តីនឹងការដកស្រង់បទពិសោធន៍ជាក់ស្តែងទៅនឹងទីតាំងទស្សនកិច្ចសិក្សារួមជាមួយនឹងការធ្វើការជាក្រុមដោយមានសកម្មភាពដូចខាងក្រោម៖
- ការទស្សនាប្រាងប្រាសាទនានាស្វែងយល់ពិប្រវត្តិសាស្ត្រនិងភស្តុតាងបង្ហាញពីការគ្រប់គ្រងដឹកនាំ
- ការជិះកង់បង្ហាញពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន
- ការបែងចែកក្រុមតូចៗ ការចូលរួមទទួលខុសត្រូវ និងការប្រជុំណែនាំពីផែនការ ពីការសហការ ក៏ដូចជាការរក្សាសន្តិសុខរបៀបរៀបរយ និងក្រមសីលធម៌ផងដែរ។
- ការចូលរួមទទួលយកបទពិសោធន៍ពីលោកអភិបាលស្រុកបន្ទាយស្រីលើការគ្រប់គ្រងដឹកនាំរដ្ឋបាលស្រុកបន្ទាយស្រីដែលទទួលបានការចាប់អារម្មណ៍ពីមហាជន។