ការសិក្សាផ្សារភ្ជាប់ជាមួយនឹងការអនុវត្ត ដែលជួយឱ្យនិស្សិតក្តាប់បាននូវចំណេះធ្វើ និងបំណិនប្រសប់ក្នុងការអនុវត្ត។ និស្សិតជំនាញកសិកម្មបានអនុវត្តទ្រឹស្ដីនូវមុខវិជ្ជាសរីរវិទ្យារុក្ខជាតិ និងមីក្រូសារពាង្គកាយ នៅបន្ទប់ពិសោធន៍នៃសាកលវិទ្យាល័យជាតិមានជ័យ។ គោលបំណងដើម្បីឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់ និងឃើញជាក់ស្តែង ព្រមទាំងឱ្យចេះប្រើប្រាស់ឧបករណ៍ពិសោធន៍ឱ្យបានស្ទាត់ជំនាញ។ ម្យ៉ាងវិញទៀត តាមរយ:ការសិក្សាអនុវត្តនិងជួយឱ្យនិស្សិតមានភាពម្ចាស់ការ ក្នុងការធ្វើការសិក្សាស្រាវជ្រាវទៅប្រធានបទនីមួយៗ ដែលជាតម្រូវការជាក់ស្តែងក្នុងដោះស្រាយក្នុងបរិបទសង្គមឧស្សាហកម្ម។