បាឋកថាស្ដីពីការដឹកនាំនិងកំណែទម្រង់ការគ្រប់គ្រងមន្ត្រីរាជការ

នាព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យជាតិមានជ័យ មានការរៀបចំបាឋកថាស្ដីពី “ការដឹកនាំនិងកំណែទម្រង់ការគ្រប់គ្រង មន្ត្រីរាជការ “ ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយក្នុងនោះក៏មានការចូលរួមពីសាកលវិទ្យាធិការរង, ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងប្រធានដេប៉ាតឺម៉ង់ទាំងប្រាំមហាវិទ្យាល័យ, ប្រធាន/អនុប្រធាននិងមន្ត្រីការិយាល័យ/មជ្ឈមណ្ឌល/ដេប៉ាតឺម៉ង់/ បណ្ណាល័យ-លោកគ្រូ អ្នកគ្រូ – មន្ត្រីកិច្ចសន្យា-ជាប់កិច្ចសន្យាទាំងអស់ និងនិស្សិតរបស់សាកលវិទ្យាល័យជាតិមានជ័យផងដែរ ។ បាឋកថានេះផ្ដោតសំខាន់លើ: (១) ការដឹកនាំ និងការគ្រប់គងមន្ត្រីរាជការ (២)ការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា (៣)យន្តការផ្តល់ប្រាក់ម៉ោងបង្រៀននៅគ្រឹះស្ថានសិក្សា។

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *