ការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិមានជ័យ ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ដល់សាកលវិទ្យាល័យជាតិមានជ័យ ដែលមានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកជាតិមានជ័យ អោយមានបំផុសលើកទឹកចិត្តដល់យុវជន ស.ស.យ.ក អោយចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតដោយស្ម័គ្រចិត្ត សម្រាប់មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ជួយសង្គ្រោះដល់អ្នកជម្ងឺពេលមានតម្រូវការចាំបាច់ ដោយមានការគាំទ្រពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហការណ៍ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ  ជាមួយនឹងការគាំទ្របច្ចេកទេសរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។

មុនដំណើរការផ្តល់ឈាម ក្រុមការងារបានផ្សព្វផ្សាយពីផលប្រយោជន៍នៃការផ្តល់ឈាម និងលើកទឹកចិត្តអោយមានការចូលរួម ដែលជាលទ្ធផលមានការចូលរួមការបរិចាគឈាមចំនួន១១៧នាក់ តែលទ្ធផលទទួលបានសម្រាប់ការបរិច្ចាគឈាមចំនួន៩៨នាក់ ក្នុងនោះរួមមានយុវជនស.ស.យ.ក ជានិស្សិតប្រចាំសាកលវិទ្យាល័យជាតិមានជ័យ យុវជនស.ស.យ.ក ខេត្ត ប.ជ ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត និងលោកគ្រូ-អ្នកគ្រូ ដែលជាសមាជិកស.ស.យ.ក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *