កម្មវិធីសិក្សាជំនាញអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រនិងទូរស័ព្ទដៃ

  • គោលបំណង

កម្មវិធីសិក្សាអប់រំបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT រៀបចំឡើងដើម្បីផ្ដល់ឲ្យអ្នកសិក្សានូវចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយគុណភាពទាក់ទងទៅនឹងការបង្កើត Desktop App, Web App and Mobile App  ព្រមភ្ជាប់ជាមួយក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ ស្មារតីក្រុម មានការទទួលខុសត្រូវខ្ពស់​ សម្រាប់ម្រើការងារនៅតាមស្ថាប័នរដ្ឋាភិបាល ឯកជន អង្គការ ឬជាអ្នកសហគ្រិនភាពលើអាជីវកម្មផ្ទាល់ខ្លួន។

 លទ្ធផលរំពឹងទុកនៃកម្មវិធីបណ្តុះបណ្តាល

    • អ្នកសិក្សាអាចប្រើប្រាស់ជំនាញរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមស្ថាប័ននានា
    • អ្នកសិក្សាអាចក្លាយជាវិស្វករលើជំនាញអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រ ប្រូវស័រ និងទូរសព្ទដៃ
    • អ្នកសិក្សាអាចក្លាយជាអ្នកផ្ដល់ប្រឹក្សារកដំណោះស្រាយបញ្ហាប្រឈមគ្រប់គ្រងទិន្នន័យរបស់ស្ថាប័ន
    • អ្នកសិក្សានឹងទទួលបានក្រមសីលធម៌វិជ្ជាជីវ និងជំនាញទំនាក់ទំនងដោយប្រសិទ្ធភាព និងស្មារតីជាក្រុមដើម្បីធ្វើការលើមុខជំនាញក្នុងបទដ្ឋានបច្ចេកទេស។
  • ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រព័ត៌មានវិទ្យា មុខជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • បើកអាជីវកម្មដោយខ្លួនឯង ជំនាញអភិវឌ្ឍកម្មវិធី
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នក្នុងក្រសួងស្ថាប័នរដ្ឋាភិបាល
  • បម្រើការងារ និងអ្នកបច្ចេកទេសតាមស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល
    • កម្មវិធីសិក្សាអប់រំរយះពេល៤ឆ្នាំ

កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាជំនាញ SOFTWARE AND MOBILE DEVELOPMENT និស្សិតត្រូវសិក្សារយៈ​​  ៤ ឆ្នាំ និង​ទទួលចំនួនក្រេឌីត​​ សរុប ១២៩ ក្រេឌីត ដោយមានការសិក្សាក្នុងថ្នាក់រៀន ការអនុវត្តទ្រឹស្តី ការងារអនុវត្តជាក់ស្តែង និងសិក្សាពីចម្ងាយ។