មហាវិទ្យាល័យមនុស្សសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍

សាររបស់ព្រឹទ្ធបុរស
លោក ឈិត ធី
ព្រឹទ្ធបុរស មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍មកកាន់មហាវិទ្យាល័យសង្គ​មសាស្ត្រ ​និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិមានជ័យ ។

មហាវិទ្យាល័យសង្គ​មសាស្ត្រ ​និងអភិវឌ្ឍន៍សហគមន៍ ផ្តល់ជូននូវកម្មវិធីអប់រំលើជំនាញអភិវឌ្ឍសហគមន៍ ជំនាញរដ្ឋបាលសាធារណៈនិងជំនាញនីតិសាស្ត្ រប្រកបដោយគុណភាពដែលស្របតាមទៅទីផ្សារការងារនិងតម្រូវការផ្សេងៗរបស់និស្សិតនាពេលបច្ចុប្បន្ននិងអនាគត។

កម្មវិធីបរិញ្ញាបត្រដែលផ្តល់ជូនរួមមាន៖ បរិញ្ញបត្រអភិវឌ្ឍន៍សហគមន៍ បរិញ្ញបត្ររដ្ឋបាលសាធារណៈ  និងបរិញ្ញបត្រនីតិសាស្ត្រ។​ ជំនាញដែលមានភាពទំនាក់ទំនងគ្នាគឺជំនាញ នីតិសាស្ត្រនិងជំនាញរដ្ឋបាលសាធារណៈដែលជាជំនាញពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច វប្បធម៌ ស្ថាប័នរដ្ឋ ស្ថាប័នឯកជនអង្គការមិនមែនរដ្ឋាភិបាល​ដែលផ្តោតលើជំនាញការវិភាគស្រាវជ្រាវ ការសសេរកិច្ចការរដ្ឋបាល និងការដោះស្រាយវិវាទរដ្ឋបាលជាដើម។

លើសពីនេះទៀត និស្សិតត្រូវបានតម្រូវឱ្យចូលរួមក្នុងការសិក្សាស៊ីជម្រៅតាមរយៈការស៊ើបអង្កេត និង   ដោះស្រាយបញ្ហាដែលទាក់ទងនឹងការងារច្បាប់ដែលអាចប្រែក្លាយនិស្សិតជាអ្នកជំនាញច្បាប់មានជំនាញដោះស្រាយបញ្ហានិងសិក្សាឯករាជ្យសម្រាប់អនាគតពេញមួយជីវិតរបស់ពួកគេ។និស្សិតនឹងត្រូវចុះធ្វើការងារជាមួយសហគមន៍ដើម្បីរៀនសូត្រពីសហគមន៍ក្នុងស្រុក និងក្រៅប្រទេសដើម្បីផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្តក្នុងសហគមន៍។

ដូច្នេះ អ្នកសិក្សានឹងរៀនកាន់តែស៊ីជម្រៅនៃការរៀនសូត្រ ការប្រើប្រាស់ទ្រឹស្តី ការអនុវត្តជាក់ស្តែង  បំណិនជីវិត និងភាពច្នៃប្រឌិត។​ លោកគ្រូ-អ្នកគ្រូបង្រៀនក្នុងមហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍ មានជំនាញមានជំនាញវិជ្ជាជីវៈដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីៗទាំងក្នុងស្រុកនិងបរទេស។គ្រូបង្រៀនរបស់យើងពិតជាគាំទ្រនិងយកចិត្តទុកដាក់ក្នុងការជួយនិស្សិតឱ្យក្លាយជាអ្នកសិក្សាដែលមានឆន្ទៈខ្ពស់​។ សំខាន់ជាងគេបំផុតនិស្សិតនឹងសិក្សាជាមួយលោកគ្រូ-អ្នកគ្រូដែលមានបទពិសោធច្រើនឆ្នាំ ក្នុងមហាវិទ្យាល័យសង្គមសាស្ត្រនិង អភិវឌ្ឍន៍សហគមន៍​ ដែលពួកគាត់នឹងប្តេជ្ញាក្នុងការផ្តល់ជូននិស្សិតនូវឧត្តភាពនៃការបណ្តុះបណ្តាលដើម្បីភាពរុងរឿងរបស់និស្សិតគ្រប់រូប។

ខ្ញុំបាទសូមថ្លែងអំណរគុណនិងសូមស្វាគមន៍ប្អូនៗ មកកាន់មហាវិទ្យាល័យសង្គមសាស្ត្រនិង អភិវឌ្ឍន៍សហគមន៍។

មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍នឹងបណ្តុះបណ្តាលនិស្សិតលើផ្នែកជំនាញអភិវឌ្ឍន៍សហគមន៍រដ្ឋបាលសាធារណៈ និងនីតិសាស្ត្រ តាមស្តង់ដារគុណភាពថ្នាក់តំបន់និងអន្តរជាតិសំដៅជួយឱ្យនិស្សិតក្លាយជាមនុស្សពេញលេញ មានចំណេះដឹង ជំនាញ និងសីលធម៌ល្អសម្រាប់សង្គមនិងទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនមហាវិទ្យាល័យសង្គមសាស្ត្រនិង អភិវឌ្ឍន៍សហគមន៍ត្រូវតែប្រកាន់ខ្ជាប់នូវបេសកកម្មដូចខាងក្រោម៖

ក) បណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាពលើបំនិនជីវិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីផល

ខ) លើកកម្ពស់ការសិក្សាស្រាវជ្រាវសម្រាប់ការសិក្សាពេញមួយជីវិត

គ) សហប្រតិបត្តិការក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋ វិស័យឯកជនជាតិនិងអន្តរជាតិសម្រាប់ការសិក្សាស្រាវជ្រាវនិងអនុវត្តទ្រឹស្តី

ក្រុមការងារកំពុងរៀបចំ

– ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍- ជំនាញអភិវឌ្ឍន៍សហគមន៍

– ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ- ជំនាញរដ្ឋបាលសាធារណៈ

– ដេប៉ាតឺម៉ង់នីតិសាស្ត្រ- ជំនាញនីតិសាស្ត្រ

ព័ត៌មានទូទៅ

កម្មវិធីសិក្សាសំរាប់បរិញ្ញាបត្រអភិវឌ្ឍន៍សហគមន៍ ជាកម្មវិធីសិក្សាមួយដែលស្របតាម បរិបទក្នុង ការអភិវឌ្ឍន៍ប្រទេសកម្ពុជានាពេល បច្ចុប្បន្ន ក៏ដូចជានាពេលអនាគតផង ដែរ។ កម្មវិធីនេះមានគោលដៅ ក្នុងការបណ្តុះបណ្តាលនិស្សិតរយៈពេល៤ឆ្នាំ ដើម្បីផ្តល់ឲ្យពួកគេនូវជំនាញនិងចំណេះដឹងជាច្រើនដូចជា៖ ការៀចំផែនការអភីវឌ្ឍន៍សហគមន៍  ការគ្រប់គ្រងគម្រោង និងសកម្មភាពអភិវឌ្ឍន៍មន្ទីរ ស្ថាប័ន ការរក្សាសុខភាពសាធារណៈ សេដ្ឋកិច្ចសហគមន៍ ការគ្រប់គ្រងធនធានធម្មជាតិ និង ការអភិវឌ្ឍន៍ការគ្រប់គ្រងគំរោង និង ការរៀបចំផែនការ ការគ្រប់គ្រងវគ្គបណ្តុះបណ្តាល និង ទស្សនៈទូទៅនៃការអភិវឌ្ឍន៍សហគមន៍។ លើសពីនេះ កម្មវិធីសិក្សានេះ នឹងជំរុញ ឲ្យនិស្សិតទាំងអស់ចេះអភិវឌ្ឍសហគមន៍រស់នៅរបស់ខ្លួន ឬក៏នឹងក្លាយខ្លួនទៅជាអ្នកគ្រប់គ្រងគម្រោង អ្នកសំរបសំរួល សហគមន៍ អ្នករៀបចំ ផែនការអភិវឌ្ឍន៍ជាដើម ។ល។

ឱកាសការងារ

ក្រោយពីបានបញ្ចប់ដោយជោគជ័យក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រអភិវឌ្ឍន៍សហគមន៍ និស្សិតនឹងមានឱកាសការងារដូចខាងក្រោម ៖

  • អ្នកគ្រប់គ្រងគម្រោង
  • អ្នកសម្របសម្រួលសហគមន៍
  • អ្នកស្រាវជ្រាវ ​​និងអ្នកវិភាគទិន្នន័យ
  • អ្នកប្រឹក្សាយោបល់
  • អ្នករៀបចំផែនការអភិវឌ្ឍន៍
  • ការងារសហគមន៍
  • មន្ត្រីរាជការតាមក្រសួង មន្ទីរ ស្ថាប័នរដ្ឋនិងឯកជន

លក្ខខណ្ឌចូលរៀន

 មុខវិជ្ជាតម្រង់ទិស៖ ដើម្បីឱ្យការសិក្សាមុខជំនាញនេះអាចប្រព្រឹត្តទៅដោយរលូន​ និស្សិតត្រូវមានទុនចំណេះដឹងលើ មុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាកម្រិតទុតិយភូមិដូចជា សីលធម៌ ពលរដ្ឋ ភូមិវិទ្យា និង ប្រវត្តិវិទ្យា។លក្ខខណ្ឌនៃការចូលរៀន៖ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញនេះតម្រូវឱ្យមាន៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។ហើយនិស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។

សេចក្តីផ្តើម

កម្មវិធីបរិញ្ញាបត្ររដ្ឋបាលសាធារណៈមានគោលដៅក្នុងការបណ្តុះបណ្តាលនិស្សិតរយៈពេល៤ឆ្នាំដែលផ្តល់ឱ្យនិស្សិតនូវចំណេះដឹងជាច្រើនដូចជា ពាក់ព័ន្ធនឹងប្រព័ន្ធច្បាប់ ប្រព័ន្ធនយោបាយ សេដ្ឋកិច្ច វប្បធម៌ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន អង្គការមិនមែនរដ្ឋាភិបាល រួមទាំងព្រឹត្តការណ៍នយោបាយក្នុង និងក្រៅប្រទេស ក៏ដូចជាផ្តល់ជំនាញក្នុងការវិភាគ ស្រាវជ្រាវ និងសរសេរលើកិច្ចការងាររដ្ឋបាល និងការដោះស្រាយវិវាទរដ្ឋបាលជាដើម។ ផ្តល់ឱកាសក្នុងការប្រឡងប្រជែង កំឡុងពេលដែលយើងបញ្ចប់ថ្នាក់បរិញ្ញាបត្រ យើងមានឱកាសក្នុងការប្រឡងប្រជែងចូលក្របខ័ណ្ឌ រដ្ឋ មន្រ្តីរាជការ ប៉ូលីស ទាហាន ក៏ដូចជាមានឱកាសប្រឡងពាក់ព័ន្ធវិស័យច្បាប់ជាដើម។

ឱកាសការងារ

ក្រោយបញ្ចប់ការសិក្សា បរិញ្ញាបត្ររដ្ឋបាលសាធារណៈ និស្សិតអាចនឹងទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • ជាគ្រូបង្រៀននៅតាមគ្រឹៈស្ថានឧត្តមសិក្សារដ្ឋ ឬឯកជន
  • មន្ត្រី ឬជាបុគ្គលិក បម្រើការងារនៅស្ថាប័នតុលាការ ឬ បម្រើការងារនៅតាមការិយាល័យមេធាវី
  • ជាអ្នកវិភាគ ស្រាវជា្រវ ឬជាអ្នករៀបចំចងក្រងឯកសារដើម្បីបម្រើផលប្រយោជន៍សាធារណៈ
  • មន្ត្រី ឬជាបុគ្គលិកបំពេញការងារ ក្នុងក្របខណ្ឌតាម ស្ថាប័ន អង្គភាពសាធារណៈ និងឯកជន
  • មន្ត្រី ឬបុគ្គលិកបំពេញការងារនៅការិយាល័យរដ្ឋបាល រដ្ឋ និងឯកជន អង្គការក្នុងស្រុក ឬអន្តរជាតិ
  • អ្នករៀបចំតាក់តែង ឬប្រឹក្សាយោបល់ផ្នែកគោលនយោបាយសាធារណៈ
  • អ្នកពិគ្រោះយោបល់ តាមដាននិងវាយតម្លៃ រួមនឹងដោះស្រាយរាល់វិវាទរដ្ឋបាលការងារទាំងក្នុងវិស័យរដ្ឋ និងឯកជន។
  • អ្នកដឹកនាំ និងជាអ្នកគ្រប់គ្រងការងារក្នុងវិស័យសាធារណៈ និង​ឯកជន
  • បើកដំណើរការក្រុមហ៊ុន ឬប្រកបរបរកស៊ីដោយខ្លួនឯង

 លក្ខខណ្ឌចូលរៀន

មុខវិជ្ជាតម្រង់ទិស៖ ដើម្បីឱ្យការសិក្សាមុខជំនាញនេះអាចប្រព្រឹត្តទៅដោយរលូន​ និស្សិតត្រូវមានទុនចំណេះដឹងលើមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាកម្រិតទុតិយភូមិដូចជា សីលធម៌ ពលរដ្ឋវិទ្យា  ភូមិវិទ្យា និង ប្រវត្តិវិទ្យា។លក្ខខណ្ឌនៃការចូលរៀន៖ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញនេះតម្រូវឱ្យមាន៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។ហើយនិស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។

សេចក្តីផ្តើម

ដេប៉ាតឺម៉ង់​នី​តិ​សាស្រ្ត​ផ្តល់​ជូន​នូវ​កម្ម​វិ​ធី​សិ​ក្សា​ដែល​មាន​គុណ​ភាព​ខ្ពស់ ស្រប​តាម​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​សម្រាប់​និស្សិត​ច្បាប់​។ កម្ម​វិ​ធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រនីតិសាស្រ្តត្រូវ​បាន​បង្កើត​ឡើង ដោយ​រួម​បញ្ចូល​គ្នា​នូវ​ការ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ទ្រឹស្តី និង បទពិសោធន៍​អនុវត្ត​ជាក់​ស្តែង ព្រម​​ទាំង​ការ​ហ្វឹក​ហាត់​ទៅ​លើ​កិច្ចការ​សរសេរ ការ​ស្រាវ​ជ្រាវ និង ការ​វិភាគ​ដោះស្រាយ​បញ្ហា​គតិយុត្ត។

ឱកាសការងារ

ក្រោយពីបានបញ្ចប់ដោយជោគជ័យក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតជ័យលាភីអាចមានឱកាសការងារដូចខាងក្រោម ៖

  • ចៅក្រម ព្រះរាជអាជ្ញា
  • មេធាវី
  • សារការី
  • អាជ្ញាសាលា
  • ក្រឡាបញ្ជី
  • មជ្ឈត្តករ
  • មន្រ្តីនគរបាលយុត្តិធម៌

លក្ខខណ្ឌចូលរៀន

មុខវិជ្ជាតម្រង់ទិស៖ ដើម្បីឱ្យការសិក្សាមុខជំនាញនេះអាចប្រព្រឹត្តទៅដោយរលូន​ និស្សិតត្រូវមានទុនចំណេះដឹងលើមុខវិជ្ជាដែលមានក្នុងកម្មវិធីសិក្សាកម្រិតទុតិយភូមិដូចជា សីលធម៌ ពលរដ្ឋវិទ្យា  ភូមិវិទ្យា និង ប្រវត្តិវិទ្យា។លក្ខខណ្ឌនៃការចូលរៀន៖ សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញនេះតម្រូវឱ្យមាន៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ
  • សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣(កម្រិត៤) ឬ
  • វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬ
  • សញ្ញាបត្ររិញ្ញាបត្ររង ឬ
  • សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេស/ឯកទេស។ល។ហើយនិស្សិតត្រូវបំពេញបែបបទស្នើសុំចូលរៀននៅសាកលវិទ្យាល័យជាតិមានជ័យក្នុងរូបភាពបង់ថ្លៃសិក្សាឬអាហារូបករណ៍។