ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៦៖ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ អនុញ្ញាតជូន Prof.Zhang Lin, ប្រធានវិទ្យាស្ថានខុងជឺ (CINUBB) លោកគ្រូ អ្នកគ្រូជនជាតិចិន អញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារទូទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបន្ថែមទៀតនិងជាពិសេសការងារបង្កើនគុណភាពបណ្តុះបណ្តាលជំនាញភាសាចិនឱ្យកាន់តែប្រសើរឡើងថែមទៀត។ លទ្ធផលសំខាន់ៗជាច្រើននៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរព្រមព្រៀងគ្នាកែលម្អគុណភាពអប់រំភាសាចិនឱ្យកាន់តែប្រសើរជាងមុន និងបង្កើនសកម្មភាពវប្បធម៌ប្រចាំឆ្នាំរួមគ្នា ។ លើសពីនេះទៀត វិទ្យាស្ថានបានសន្យាជួយស្វែងរកដៃគូក្រុមហ៊ុនចិនបន្ថែមទៀត ដើម្បីបង្កើនឱកាសហាត់ការការងារ ក៏ដូចជាឱកាសការងារល្អៗបន្ថែមទៀតជូននិស្សិតដែលសិក្សាជំនាញភាសាចិននៅសាកលវិទ្យាល័យផងដែរ។





