ពិធីចុះអនុស្សរណៈយោគយល់គា្ន(MoU) រវាងសាកលវិទ្យាល័យជាតិមានជ័យ(NMU) និងអង្គការសុខុមាលភាពសង្គមពន្លឺទឹកប្រាក់ (SSWC)

ពិធីចុះអនុស្សរណៈយោគយល់គា្ន(MoU) រវាងសាកលវិទ្យាល័យជាតិមានជ័យ(NMU) និងអង្គការសុខុមាលភាពសង្គមពន្លឺទឹកប្រាក់ (SSWC)

ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦៖ សាកលវិទ្យាល័យជាតិមានជ័យ(NMU) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយអង្គការសុខុមាលភាពសង្គមពន្លឺទឹកប្រាក់(SSWC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងលោក BAE SHINHYO ជាប្រធានអង្គការ។ អនុស្សរណៈនៃការយោគយល់គ្នា(MoU) នេះ រៀបចំឡើងក្នុងគោលបំណង៖
1. ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងភាគីទាំងពីរ
2. គាំទ្រការផ្តល់គ្រូបង្រៀនភាសាកូរ៉េដែលឆ្លើយតបទៅនឹងការបណ្តុះបណ្តាល
3. ដើម្បីគាំទ្រដល់ការធានាគុណភាពកម្មវិធីសិក្សានិងធានានូវនិរន្តរភាពនៃកម្មវិធីថ្នាក់បរិញ្ញាបត្រភាសាកូរ៉េ
4. ដើម្បីគាំទ្រដល់ការលើកកម្ពស់សមត្ថភាពភាសាកូរ៉េ និងជំនាញវិជ្ជាជីវៈរបស់និស្សិតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងកីឡារវាងភាគីទាំងពីរ ដើម្បីរួមចំណែកពង្រឹងការអប់រំពេញលេញ ការអភិវឌ្ឍរាងកាយ និងការផ្លាស់ប្តូរវប្បធម៌អន្តរជាតិរបស់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *