និស្សិតច្បាប់បានចូលរួមស្តាប់សវនាការនៅសាលាដំបូងខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ និស្សិតជំនាញនីតិសាស្ត្រចំនួន ៧ នាក់ (ស្រី ៤ នាក់) បានចូលរួមសង្កេតការណ៍នីតិវិធីសវនាការ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ បទល្មើសឆ្លងដែនដោយខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ និស្សិតទាំងអស់បានស្តាប់យ៉ាងយកចិត្តទុកដាក់ និងកត់ត្រាអំពីនីតិវិធីជាក់ស្តែងនៃដំណើរការសវនាការ រួមទាំងការដេញដោលនៅក្នុងអង្គសវនាការ និងការសន្និដ្ឋានបញ្ចប់របស់តំណាងអយ្យការ។

សាកលវិទ្យាល័យសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ និងឯកឧត្តម ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាត និងផ្តល់ឱកាសដ៏មានតម្លៃឱ្យនិស្សិតបានសិក្សា និងស្វែងយល់បន្ថែមតាមរយៈការចូលរួមសង្កេតការណ៍ក្នុងនីតិវិធីនៃរឿងក្តីជាក់ស្តែងនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *