សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ក្រោមប្រធានបទ៖«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

ពិធីនេះបានប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកគ្រូ លោកគ្រូ និងបុគ្គលិកកិច្ចសន្យា។

ក្នុងឱកាសនេះ មានការអានប្រវត្តិ និងអត្ថន័យនៃទិវាអន្តរជាតិនារី ៨ មីនា ព្រមទាំងការថ្លែងមតិសំណេះសំណាលពីឯកឧត្តម សាកលវិទ្យាធិការ ដែលបានលើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍសង្គម ការកសាងសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់គ្រួសារ និងសង្គមជាតិ។

ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ កម្មវិធីក៏មានការផ្តល់វត្ថុអនុស្សាវរីយ៍ និងការថតរូបអនុស្សាវរីយ៍រួមគ្នា ដើម្បីបង្ហាញពីការគោរព និងការលើកទឹកចិត្តចំពោះស្ត្រី ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសាកលវិទ្យាល័យ និងសង្គមជាតិ។

សាកលវិទ្យាល័យជាតិមានជ័យ សូមជូនពរដល់ស្ត្រីគ្រប់រូបឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងគ្រប់ភារកិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *