រៀនដើម្បីក្លាយជាមនុស្សដែលសង្គមត្រូវការ

សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំបាឋកថាស្ដីពី «រៀនដើម្បីក្លាយជាមនុស្សដែលសង្គមត្រូវការ» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិមានជ័យ លោក យឹម សំណាង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងព្រះតេជគុណ ពេជ្រ ចន្ទសីហា ព្រះគ្រូចៅអធិការវត្តឃោសត្ថារាម ស្រះចក ព្រមទាំងថ្នាក់ដឹកនាំ គ្រូ បុគ្គលិក និងនិស្សិតជាច្រើនរូប។

ក្នុងឱកាសនោះ អង្គពិធីបានទទួល ព្រះថេរដីកាអប់រំ និងលើកទឹកចិត្ត ពីសំណាក់ព្រះតេជគុណ ពេជ្រ ចន្ទសីហា ដែលបានបំភ្លឺអំពីសារៈសំខាន់នៃការអប់រំ គុណធម៌ និងវិន័យខ្លួនឯង ជាគ្រឹះសម្រាប់ការកសាងជីវិត និងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ យឹម សំណាង បានធ្វើបាឋកថា ដោយផ្តោតលើការរៀនសូត្រដោយមានគោលដៅច្បាស់លាស់ ការកែលម្អសមត្ថភាពផ្ទាល់ខ្លួន វិន័យការងារ និងស្មារតីទទួលខុសត្រូវ ដើម្បីបណ្តុះនិស្សិតឲ្យក្លាយជាកម្លាំងមនុស្សមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការសង្គម និងទីផ្សារការងារទាំងក្នុងបច្ចុប្បន្ន និងអនាគត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *