នៅរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ឹល សុធា សាកលវិទ្យាធិការរងទទួលបន្ទុក តំណាង ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ និងលោក សារីម ម៉ារឌី អ្នកសម្របសម្រួលនិស្សិតអាហារូបករណ៍ ប្រចាំការិយាល័យកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងបទបង្ហាញស្តីពី”ព័ត៌មានការផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក”។
គោលបំណងបទបង្ហាញគឺ ១.ឈ្មោះកម្មវិធីអាហារូបករណ៍ (YSEALI, UGRAD, and…) ២.ការត្រៀមខ្លួនរបស់បេកជន ដើម្បីទទួលបានអាហារូបករណ៍ ៣.របៀបដាក់ពាក្យស្នើសុំអាហារូបករណ៍ ដោយសហការរៀបចំដោយការិយាល័យទំនាក់ទំនងអន្តរជាតិ ការិយាល័យរដ្ឋបាល ការិយាល័យសិក្សា និងមជ្ឈមណ្ឌលព័ត៌មានវិទ្យា។