កិច្ចប្រជុំពង្រឹងកិច្ចសហការណ៍រវាងសាកលវិទ្យាល័យជាតិមានជ័យ

នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យបានដឹកនាំការប្រជុំរវាងសាកលវិទ្យាល័យជាតិមានជ័យ និងប្រតិភូរបស់អង្គការGIZ លោក ស្តេហ្វាន់ ហាន់ហ្សិលម៉ាន់ ប្រធានកម្មវិធីICONE និងលោក តាន់ សុវិជ្ជា អ្នកសម្របសម្រួល និងមានការចូលរួមពីថ្នាក់ដឹកនាំសមាជិកគណៈកម្មការចំពោះកិច្ចសម្រាប់ដឹកនាំត្រួតពិនិត្យលើកិច្ចការរបស់មហាវិទ្យាល័យសង្គមសាស្ត្រនិងអភិវឌ្ឍន៍សហគមន៍ ស្តីពីការពង្រឹងកិច្ចសហប្រតិបតិ្តការ និងជំនួយគាំទ្ររបស់អង្គការGIZ លើជំនាញរដ្ឋបាលសាធារណៈនិងជំនាញច្បាប់(នីតិសាស្ត្រ)ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទទួលបាននូវសមិទ្ធផលជាផ្លែផ្កានិងសម្រេចតាមគោលដៅ។ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យបានបញ្ជាក់ប្រាប់ថារយៈពេល១ឆ្នាំចុងក្រោយនេះក្រោមការដាក់ចេញនូវកម្មវិធីកំណែទម្រង់ដែលដឹកនាំដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឱ្យសាកលវិទ្យាល័យជាតិមានជ័យមានការប្រែប្រួលខ្លាំងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកើនឡើងនៃចំនួននិស្សិតចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សា២០២២-២០២៣ ។

ឯកឧត្តម សុខ ឃន ក៏បានថ្លែងអំណរគុណដល់លោក ស្តេហ្វាន់ ហាន់ហ្សិលម៉ាន់ អរគុណដល់ប្រជាជនអាល្លឺម៉ង់ និងរដ្ឋាភិបាលអាលឺ្លម៉ង់។ ឯកឧត្តមស្នើឱ្យលោក ស្តេហ្វាន់ ហាន់ហ្សិលម៉ាន់ បន្តគាំទ្រនូវសកម្មភាពដែលបានអនុវត្តរួមគ្នាកន្លងមកនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *