ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក.

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ សាកលវិទ្យាល័យជាតិមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស ស.ស.យ.ក. ប្រចាំខេត្តបន្ទាយមានជ័យ រួមមាន ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា  ព្រមទាំងមានការចូលរួម ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក.  ថ្នាក់ដឹកនាំក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន គណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងក្រុមការងារយុវជន សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យចំនួន ៤១៩នាក់ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យ។

កម្រងរូបភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យជាតិមានជ័យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *