នាងខ្ញុំឈ្មោះ ម៉ាំង កូនឡត ជានិស្សិតជំនាញកសិ-ឧស្សាហកម្ម ជំនាន់១២ ឆ្នាំទី ៤ នៃសាកលវិទ្យាល័យជាតិមានជ័យ។
នាងខ្ញុំកំពុងសិក្សាពិសោធន៍លើប្រធានបទ ” ឥទ្ធិពលនៃសមាសធាតុផ្សំខុសៗគ្នា ទៅលើគុណភាពប្រហិតសាច់មាន់” ។ នាងខ្ញុំយល់ថាការបន្ថែមសមាសធាតុផ្សំទាំងនេះគឺអាចកាតបន្ថយតម្លៃផលិតផលឲ្យទាបជាងមុននិងជួយបង្កើនសារធាតុចិញ្ចឹមក្នុងផលិតផលបានទ្វេរដង។ លើសពីនេះទៅទៀត ប្រធានបទនេះបានអោយនាងខ្ញុំ កាន់តែយល់ដឹងអំពីសមាសធាតុផ្សំ និងការសិក្សាបន្ទប់ពិសោធន៍ (Laboratory) នៃសាកលវិទ្យាល័យជាតិមានជ័យ។
ជាចុងក្រោយតាមរយៈការសិក្សាស្រាវជ្រាវមួយនេះអាចអោយអ្នកកែច្នៃផលិតផលអនុវត្តន៍បានព្រោះវាមានសារៈប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ដើម្បីបង្កើនសារធាតុចិញ្ចឹមដល់អ្នកប្រើប្រាស់ទាំងអស់។