នៅព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញជា គណៈអធិបតីដ៏ខ្ពង់ខ្ពស់ បើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងរៀបចំវគ្គតម្រង់ទិសថ្នាក់ឧត្តមសិក្សា ជូនដល់និស្សិតជំនាន់ទី១៦។ នៅក្នុងវគ្គតម្រង់ទិសនេះ សាកលវិទ្យាល័យបានធ្វើបទបង្ហាញស្ដីពីបទបញ្ជាផ្ទៃក្នុងការសិក្សា ការប្រើប្រាស់បណ្ណាល័យ ការសិក្សាស្រាវជ្រាវ ការស្នាក់នៅអន្តេសិកដ្ឋានរបស់សាកលវិទ្យាល័យ ដោយមានការចូលរួមពីគណៈគ្រប់គ្រង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធាន-អនុប្រធានការិយាល័យនានា ចំណុះសាកលវិទ្យាល័យជាតិមានជ័យ។
វគ្គតម្រង់ទិសថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតជំនាន់ទី ១៦
